ស្រលាញ់ជាតិ ស្រលាញ់ការសិក្សា បង្កើនសមត្ថភាពខ្លួនឯង

ការបែងចែករបបរបស់អារស្តូត

Tuesday, February 25, 2014

ស្នាដៃ​ដ៏​សំខាន់​របស់​អារីស្តូតបាន​បង្ហាញ​នូវ​ទស្សនៈ​ទានរបស់​ខ្លួន​ជា​ច្រើន​ ពាក់​ព័ន្ធ​នឹង​នយោបាយដូចជា​ផ្លាតូ​ដែរអារីស្តូត បាន​ចាប់​ផ្តើម​នូវ​ការ​បែង​ចែក​លក្ខណៈ នៃ​របប​នយោបាយ​និង​ទំរង់​គ្រប់​គ្រង​រដ្ឋ ការ​បែង​ចែក​ទំរង់​គ្រប់​គ្រង​រដ្ឋ​របស់​ផ្លាតូ មាន​លក្ខណៈ​ខុសគ្នា​ខ្លះៗ​អំពី​ការ​បែង​ចែក​ទំរង់​គ្រប់​គ្រង​រដ្ឋ​របស់​អារីស្តូត  ទស្សនៈ​ទាន​របស់​ផ្លា​តូបាន​គិត​ថា ​«​គោល​ការណ៍
​សំខាន់​របស់​រដ្ឋគឺ​គុណធម៌»  អារី​ស្តូតបាន​កំណត់​នូវ​រចនា​សម្ព័ន្ធ​នយោបាយ​ដែល​មាន​សម្បទាន​មាន​បី​ប្រភេទដោយ​អាស្រ័យ នឹង​គុណធម៌ហើយ​កំណត់ ទំរង់​នយោបាយ​ដែល​មិន​មាន​សម្បទាន ប្រភេទ​ទៀត ប្រភេទ​របប​នយោបាយ​មាន​សម្បទានតាម​ទស្សនៈ​អារីស្តូត​គឺ​របប​រាជា​និយម (Monarchy) របប​អភិ​ជនា​ធិបតេយ្យឬ​ពួក​វណ្ណៈ​ខ្ពស់​ (Aristocracy) និង​មជ្ឈិម​វិថី​អធិបតេយ្យ (Polity) ហើយ​របប​និមួយៗនៃ​របប​ទាំង​ នេះសុទ្ធ​តែ​មាន​លក្ខណៈអវិជ្ជ​មាន​របស់​វា តាម​ទស្សនៈ​អារីស្តូតបើ

  1. របប​រាជា​និយមមិន​ប្រកាន់​គោលការណ៍​របស់​ខ្លួន គឺ​ក្លាយ​ជា​របប​ផ្តាច់​ការ​ (Tyranny) 
  2.  របប​អភិជនា​ធិបតេយ្យអាច​​កើត​មាន​ឡើង នូវ​របប​អប្បជនាធិបតេយ្យ (Oligarchy) របប​ដែល​ទទួល​បាន​អំណាច​តិច​តួច។ 
  3.  របប​សង្គម​ស៊ីវិល​ វាអាច​ក្លាយ​ទៅ​ជា​របប​ប្រជាធិប​តេយ្យ (Democracy) 

​​ភាព​ខុស​គ្នា នៃ​របប​នយោបាយ​របស់​ផ្លាតូ និង​អារីស្តូត​បាន​រក​ឃើញ នូវ​របប​នយោបាយ​មួយ​ទៀត​គឺ Polity  
Polity គឺជារបបនយោបាយ​មួយ ដែល​អំណាច​ស្ថិត​នៅ ក្នុង​ដៃ​វណ្ណៈ​កណ្តាល
Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
ឧបត្ថមដោយ : ដុនបូស្កូកែប | ទំនាក់ទំនងសង្គមនិងសារពត៌មាន | មាស អនន្ន
រក្សាសិទ្ធ © 2011. ចែករំលែកសកម្មភាពសង្គម - រក្សាសិទ្ធគ្រប់បែបយ៉ាង
Proudly ផលិតដោយ ដុនបូស្កូកែប