ស្រលាញ់ជាតិ ស្រលាញ់ការសិក្សា បង្កើនសមត្ថភាពខ្លួនឯង

ទស្សនៈនិងជីវប្រវត្តិសង្ខេបរបស់ផ្លាតូ

Saturday, February 22, 2014

ទស្សនៈរបស់​ផ្លាតូ (​៤២៧-៣៤៧ មុន គ.ស.)

ជីវប្រវត្តិសង្ខេបរបស់ផ្លាតូ
ផ្លាតូ កើតក្នុងឆ្នាំ ៤២៧ មុន គ.ស. គឺជាទស្សនវិទូក្រិចបុរាណ ដែលបាន​រួម​ចំណែក​បង្កើត​នូវ​មូលដ្ឋាន​​សម្រាប់ទស្សនវិជ្ជាលោកខាងលិច​ជាមួយគ្រូរបស់គាត់ សូក្រាត និងសិស្សរបស់គាត់ អារីស្តូត​ ។ ផ្លាតូ ក៏ជាគណិតវិទូ អ្នកនិពន្ធនៃទស្សនវិជ្ជាបែបសន្ទនា​ និងជា​អ្នកបង្កើត​សាលា​ទស្សន​វិជ្ជា​ជាន់ខ្ពស់​អាកា​ដឺមី (Academi) នៅក្រុង អាតែនដែល​ជា​វិទ្យាស្ថាន​គរុវិជ្ជាជាន់ខ្ពស់ដំបូងបង្អស់​នៅ​លោកខាងលិច​ ។ ផ្លាតូ​គឺជា​សិស្ស​របស់សូក្រាត និងបានទទួលឥទ្ធិពលយ៉ាងខ្លាំង​ពីការត្រិះរិះ​របស់សូក្រាត ។
មរណៈភាពរបស់​គាត់​ក្នុងឆ្នាំ ៣៤៧ មុន គ.ស​ ៕

លក្ខណៈទូទៅរបស់ផ្លាតូ

ផ្លាតូ​ ក៏ជាអ្នកនយោបាយម្នាក់ដែរ​ ក្នុងចំណោមអ្នកនយោបាយទាំងឡាយ​​។​ចំណង់ចំណូលចិត្តរបស់គាត់​ គឺផ្តោតទៅលើរដ្ឋ​នយោបាយ ​និងច្បាប់ ​។ ធាតុទាំងនេះ​ ជាកត្តាជុំរុញឲ្យគាត់ចាប់អារម្មណ៍ទៅលើប្រជាជន​​​ ចង់ឲ្យប្រជាជនមានភាពប្រសើរសំបូរសប្បាយ​ និងសុភមង្គល​ ព្រមទាំងធ្វើឲ្យសង្គមទាំងមូល ស្ថិតក្នុងស្ថេរភាព​ទាំងផ្នែកសេដ្ឋកិច្ច​ទាំងផ្នែក​នយោបាយ​ ។ ល ​។ ផ្លាតូ ​ព្យាយាមដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលគេតែងតែជួបប្រទះ​ក្នុងរដ្ឋក្នុងសង្គម ក៏ដូចជាក្នុងជីវភាពរស់នៅផងដែរ​ ដោយប្រើវីធីមួយ គឺ​បង្កើតរដ្ឋគំរូ ដែលមាន​មេដឹកនាំប្រកបដោយគំនិតស្នេហាជាតិ​ ​មានសុភវិនិច្ឆ័យ ​។ ​រដ្ឋគំរូនោះ ​លោកផ្លាតូ បានធ្វើ​ការប្រៀបធៀបរវាងទំរង់គ្រប់គ្រងនយោបាយ ​ដែលមានលក្ខណៈមិនគ្រប់គ្រាន់ជាច្រើន​ ដូចជាទំរង់​សក្តិភូមិ (Timocracy) គណាធិបតេយ្យ (Oligarchy) និងប្រជាធិបតេយ្យ (Democracy) ទំរង់ទាំង​ ៣ ​នេះ គាត់ឲ្យឈ្មោះថា​ជាទំរង់អាក្រក់​ គ្មានសេ្ថរភាពហើយទីបំផុតក្លាយទៅជា​ទុជនាធិបតេយ្យ​(Tyranny) ។​​
អត្ថន័យរដ្ឋគំរូរបស់លោក​ផ្លាតូ​ បានបង្ហាញឲ្យឃើញនូវភាពយុត្តិធម៌​​ ក្នុងការដឹកនាំដោយជ្រើស​រើសយកអ្នកទស្សនវីទូដ៏វៃឆ្លាត​ ពីព្រោះចំណេះដឹងពិតប្រាកដ ​និងចិត្តសាងកុសលចំពោះអ្នកដទៃ​ មានតែនៅក្នុងជំពូកមនុស្សប្រភេទនេះទេ ដែលបានធ្វើ​សម្បទាន ។ តួរអង្គដែលតំណាងឲ្យរដ្ឋគំរូរបស់លោកផ្លាតូ​ គឺអ្នកធ្វើការក្នុង Polis (ក្រុងក្រិចបុរាណ) ។​ នៅក្នុងគំនិតនយោបាយផ្ទាល់របស់ផ្លាតូ​ ពាក្យសង្គម​ ​និងរដ្ឋ​ គឺរលាយចូលគ្នាក្នុងបូរី​ ។ផ្លាតូមានជំនឿថា «គ្រប់បុគ្គលទាំងអស់ ពុំមានចំណេះដឹងពិតប្រាដកទេ​ ហេតុដូច្នេះហើយ បាន​​ជាពួកគេយកចិត្តទុកដាក់គោរពតាមបុគ្គលតែមួយអ្នកក្តី ​ឬរដ្ឋ​ » ។​
វណ្ណៈខ្ពស់បំផុត ​ដែលកំពុងកាន់អំណាច ​ពុំត្រូវអនុញ្ញាតឲ្យមាននូវករណីលើកលែង ​ឬករណីចាំបាច់ឡើយ​ គឺត្រូវធ្វីការបូជាជីវិតដើម្បីរដ្ឋ​ដើម្បីវឌ្ឍនភាពរបស់រដ្ឋ​ ។ ​ពលរដ្ឋទាំងអស់​ ត្រូវផ្សារសាច់ឈាមរលាយចូលទៅក្នុងរដ្ឋ​ហើយរដ្ឋ​ ក៏កើតឡើងដោយសារ​តែពលរដ្ឋដែរ ​។ ​ដូច្នេះ​ពុំអាចអ្នកណាម្នាក់​​ ក្នុងរដ្ឋាភិបាលមានសុភមង្គលតែឯកឯងបានទេ ហើយអ្នកដទៃទៀត​រស់លើគំនរទុក្ខ​ និងស្ទឹងទឹកភ្នែក​ បានន័យថា​ ពលរដ្ឋទាំងអស់ ក្នុងប្រទេសត្រូវតែមានសុភមង្គលដូចៗ ​គ្នា ​។ ​នៅក្នុងទ្រឹស្តីនយោបាយរបស់លោកផ្លាតូ​ គឺបង្ហា​ញឲ្យឃើញនូវគំនិតផ្តាច់ការទាំងឡាយ ​ដែលពុំអាចធ្វើការបិទបាំង នៃជំរៅអត្ថន័យរបស់វា​​ ហើយមិនមានការពិបាកយល់ទេ​ ព្រោះវាជាមូលដ្ឋានសុខមាលភាពរបស់រដ្ឋ​៕

ផ្សព្វផ្សាយដោយ ៖ មាស អនន្ន

Share this article :

1 comment:

  1. hello everybody that come to read my blog article at the moment i really need your comment on my article to correct me and i will correct it and up date.

    ReplyDelete

 
ឧបត្ថមដោយ : ដុនបូស្កូកែប | ទំនាក់ទំនងសង្គមនិងសារពត៌មាន | មាស អនន្ន
រក្សាសិទ្ធ © 2011. ចែករំលែកសកម្មភាពសង្គម - រក្សាសិទ្ធគ្រប់បែបយ៉ាង
Proudly ផលិតដោយ ដុនបូស្កូកែប