ស្រលាញ់ជាតិ ស្រលាញ់ការសិក្សា បង្កើនសមត្ថភាពខ្លួនឯង

លក្ខណៈខុសនៃអារីស្តូតនិងផ្លាតូ

Monday, February 24, 2014


លោកអារីស្តូត (Aristotle) ជា​សិស្ស​ម្នាក់ ក្នុង​ចំណោម​សិស្ស​ជា​ច្រើន​របស់ ផ្លាតូ (Plato) ។ ​ភាព​ខុស​គ្នា​​របស់​អារីស្តូត​ ទៅ​នឹង​លោកគ្រូ​របស់​ខ្លួន​ គឺ​មក​​ពី​ប្រភព​មូលដ្ឋាន​នៃ​ទស្សនៈ​វិជ្ជា​ផ្សេង​ៗ​​គ្នា​ ដែល​ជា​មូល​ហេតុ​​ធ្វើ​​ឲ្យ​គំនិត
​នយោបាយ របស់​មហាទស្សនៈ​វិទូរ​ទាំង​ពីរ​នេះ​​ ក៏​មិន​ដូចគ្នា​ដែរ​​ ​។​
​អារីស្តូត​ បានកំណត់នូវគោលការណ៍បួនយ៉ាងដំបូងបង្អស់នៃការកកើតគំនិត​រូបធាតុ​ មូលហេតុ​ និងគោលបំណង​ ។ ​អារីស្តូត ​ខុសពីផ្លាតូ​ត្រង់គិតថា «​រូបធាតុកើតមុន​ រីឯគំនិត​កើតក្រោយ​» ។ ​រូបធាតុ​ និងគំនិត​មានលក្ខណៈឯកភាពគ្នា​ មិនអាចកាត់ផ្តាច់ពីគ្នាបានទេ ​។ ​សម្រាប់អារីស្តូត​ រូបធាតុ​ជាដំបូងមានលក្ខណៈ អសកម្ម​ ចំណែកគំនិត​ មានលក្ខណៈសំខាន់ជាង ​ហើយគំនិត ដែលអាចកើតឡើងបាន ​ទាល់តែមានសកម្មភាពជាមួយរូបធាតុ​ ។​ ម្យ៉ាងទៀត​ សម្រាប់អារីស្តូត​ ខ្លឹមសារ ​និងបាតុភូតដែលបានកើតឡើង​ គឺលោកបានបង្ហាញថា​ «ខ្លឹមសារ​ កើតមានឡើងតាមរយៈរូបធាតុនិយម» ​។

ផ្សព្វផ្សាយដោយ ៖ មាស អនន្ន 

Share this article :

0 comments:

Speak up your mind

Tell us what you're thinking... !

 
ឧបត្ថមដោយ : ដុនបូស្កូកែប | ទំនាក់ទំនងសង្គមនិងសារពត៌មាន | មាស អនន្ន
រក្សាសិទ្ធ © 2011. ចែករំលែកសកម្មភាពសង្គម - រក្សាសិទ្ធគ្រប់បែបយ៉ាង
Proudly ផលិតដោយ ដុនបូស្កូកែប