ស្រលាញ់ជាតិ ស្រលាញ់ការសិក្សា បង្កើនសមត្ថភាពខ្លួនឯង

ផ្លាតូ

ទស្សនៈរបស់​ផ្លាតូ (​៤២៧-៣៤៧ មុន គ.ស.) ជីវ​ប្រវត្តិ​សង្ខេប​របស់​ផ្លាតូ​ ផ្លាតូ កើតក្នុងឆ្នាំ ៤២៧ មុន គ.ស. គឺជាទស្សនវិទូក្រិចបុរាណ ដែល​បាន​រួមចំណែក​បង្កើតនូវ​មូល​ដ្ឋាន​សម្រាប់​ទស្សនវិជ្ជា​លោក​ខាង​លិច​​ជាមួយគ្រូរបស់គាត់ សូក្រាត និង​សិស្សរបស់គាត់ អារីស្តូត​ ។ ផ្លាតូ ក៏ជាគណិតវិទូ អ្នកនិពន្ធនៃ​ទស្សន​វិជ្ជាបែបសន្ទនា​ និងជាអ្នក​បង្កើត​​សាលា​ទស្សនវិជ្ជាជាន់ខ្ពស់​អាកាដឺមី (Academi) នៅក្រុង អាតែនដែលជា​វិទ្យាស្ថាន​គរុវិជ្ជា​ជាន់​ខ្ពស់​ដំបូងបង្អស់​នៅ​លោកខាងលិច​ ។ ផ្លាតូ​គឺជាសិស្សរបស់សូក្រាត និងបានទទួលឥទ្ធិពល​យ៉ាង​ខ្លាំង​ពីការត្រិះរិះ​របស់សូក្រាត ។ មរណៈភាពរបស់គាត់ក្នុងឆ្នាំ ៣៤៧ មុន គ.ស​ ៕លក្ខណៈទូទៅរបស់ផ្លាតូផ្លាតូ​ ក៏ជាអ្នកនយោបាយម្នាក់ដែរ​ ក្នុងចំណោមអ្នកនយោបាយទាំងឡាយ​​។​ចំណង់ចំណូលចិត្តរបស់គាត់​ គឺផ្តោតទៅលើរដ្ឋ​នយោបាយ ​និងច្បាប់ ​។ ធាតុទាំងនេះ​ ជាកត្តាជុំរុញឲ្យគាត់ចាប់អារម្មណ៍ទៅលើប្រជាជន​​​ ចង់ឲ្យប្រជាជនមានភាពប្រសើរសំបូរសប្បាយ​ និងសុភមង្គល​ ព្រមទាំងធ្វើឲ្យសង្គមទាំងមូល ស្ថិតក្នុងស្ថេរភាព​ទាំងផ្នែកសេដ្ឋកិច្ច​ទាំងផ្នែក​នយោបាយ​ ។ ល ​។ ផ្លាតូ ​ព្យាយាមដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលគេតែងតែជួបប្រទះ​ក្នុងរដ្ឋក្នុងសង្គម ក៏ដូចជាក្នុងជីវភាពរស់នៅផងដែរ​ ដោយប្រើវីធីមួយ គឺ​បង្កើតរដ្ឋគំរូ ដែលមាន​មេដឹកនាំប្រកបដោយគំនិតស្នេហាជាតិ​ ​មានសុភវិនិច្ឆ័យ ​។ ​រដ្ឋគំរូនោះ ​លោកផ្លាតូ បានធ្វើ​ការប្រៀបធៀបរវាងទំរង់គ្រប់គ្រងនយោបាយ ​ដែលមានលក្ខណៈមិនគ្រប់គ្រាន់ជាច្រើន​ ដូចជាទំរង់​សក្តិភូមិ (Timocracy) គណាធិបតេយ្យ (Oligarchy) និងប្រជាធិបតេយ្យ (Democracy) ទំរង់ទាំង​ ៣ ​នេះ គាត់ឲ្យឈ្មោះថា​ជាទំរង់អាក្រក់​ គ្មានសេ្ថរភាពហើយទីបំផុតក្លាយទៅជា​ទុជនាធិបតេយ្យ​(Tyranny) ។​​អត្ថន័យរដ្ឋគំរូរបស់លោក​ផ្លាតូ​ បានបង្ហាញឲ្យឃើញនូវភាពយុត្តិធម៌​​ ក្នុងការដឹកនាំដោយជ្រើស​រើសយកអ្នកទស្សនវីទូដ៏វៃឆ្លាត​ ពីព្រោះចំណេះដឹងពិតប្រាកដ ​និងចិត្តសាងកុសលចំពោះអ្នកដទៃ​ មានតែនៅក្នុងជំពូកមនុស្សប្រភេទនេះទេ ដែលបានធ្វើ​សម្បទាន ។ តួរអង្គដែលតំណាងឲ្យរដ្ឋគំរូរបស់លោកផ្លាតូ​ គឺអ្នកធ្វើការក្នុង Polis (ក្រុងក្រិចបុរាណ) ។​ នៅក្នុងគំនិតនយោបាយផ្ទាល់របស់ផ្លាតូ​ ពាក្យសង្គម​ ​និងរដ្ឋ​ គឺរលាយចូលគ្នាក្នុងបូរី​ ។ផ្លាតូមានជំនឿថា «គ្រប់បុគ្គលទាំងអស់ ពុំមានចំណេះដឹងពិតប្រាដកទេ​ ហេតុដូច្នេះហើយ បាន​​ជាពួកគេយកចិត្តទុកដាក់គោរពតាមបុគ្គលតែមួយអ្នកក្តី ​ឬរដ្ឋ​ » ។​វណ្ណៈខ្ពស់បំផុត ​ដែលកំពុងកាន់​អំណាច ​ពុំត្រូវអនុញ្ញាតឲ្យមាននូវករណីលើកលែង ​ឬករណីចាំបាច់ឡើយ​ គឺត្រូវធ្វីការបូជាជីវិត​ដើម្បី​រដ្ឋ​ដើម្បីវឌ្ឍនភាពរបស់រដ្ឋ​ ។ ​ពលរដ្ឋទាំងអស់​ ត្រូវផ្សារសាច់ឈាមរលាយចូលទៅក្នុងរដ្ឋ​ហើយរដ្ឋ​ ក៏កើតឡើងដោយសារ​តែពលរដ្ឋដែរ ​។ ​ដូច្នេះ​ពុំអាចអ្នកណាម្នាក់​​ ក្នុងរដ្ឋាភិបាលមាន​សុភមង្គលតែឯកឯងបានទេ ហើយអ្នកដទៃទៀត​រស់លើគំនរទុក្ខ​ និងស្ទឹងទឹកភ្នែក​ បានន័យថា​ ពលរដ្ឋទាំងអស់ ក្នុងប្រទេសត្រូវតែមានសុភមង្គលដូចៗ ​គ្នា ​។ ​នៅក្នុងទ្រឹស្តីនយោបាយ​របស់​លោកផ្លាតូ​ គឺបង្ហា​ញឲ្យឃើញនូវគំនិតផ្តាច់ការទាំងឡាយ ​ដែលពុំអាចធ្វើការបិទបាំង នៃជំរៅ​អត្ថន័យ​របស់​វា​​ ហើយមិនមានការពិបាកយល់ទេ​ ព្រោះវាជាមូលដ្ឋានសុខមាលភាពរបស់រដ្ឋ​៕ទស្សន​វិជ្ជា​របស់ផ្លាតូតាមទស្សនៈរបស់ផ្លាតូថា​​ «ពិភពលោក កើតឡើងដោយធាតុ​ ២ ​យ៉ាង ​គឺពិភពទស្សនៈ ​​និងរូប​ធាតុ​ ។​ ពិភពទស្សនៈ​ មិនសំដៅទៅលើរចនាសម្ព័ន្ធ​គំនិតនោះទេ​​ ប៉ុន្តែ​​​ជាពិភពសច្ចៈ​​ដែលសម្តែងបង្ហាញនូវភាពជាក់ស្តែង ​។ ​ចំណែករូបធាតុនិយម​​នៅក្នុងដំណើរវិវត្តន៍​របស់​ខ្លួន គ្មានភាពសច្ចៈទេ​»​ ។​ ផ្លាតូ​បានបង្ហាញថា​ ​«​គ្មានរូបធាតុណាមួយ​ មិនប្រែប្រួល​បាត់បង់​នូវស្ថានភាពរបស់វាទេ គឺមានតែការប្រែប្រួលប៉ុណ្ណោះ​ ដែលមិនប្រែប្រួល​»​ ។ ​បានន័យថា​ គឺមានតែ​ពិភព​ទស្សនៈទេ​ ​ដែលមានភាពសច្ចៈ​ និងមិនប្រែប្រួល​​​ ចំណែកឯរូបធាតុវិញ​ មាន​លក្ខណៈ​ស្រពិចស្រពិល​មិនមានភាពសច្ចៈ​​ គឺវាមិនឆ្លើយតបទៅ នឹងសភាពលក្ខណៈខាងក្រៅ​ខ្លួនរបស់វា​ គ្រប់ពេលវេលានោះទេ​ ផ្លាតូបានរិះរកទស្សនៈរបស់មេដឹកនាំដ៏ល្បីល្បាញជាងគេ​ ​ដែលមាននៅក្នុងស្នាដៃរបស់គាត់ស្តីអំ​ពី ​«​ពលកម្ម​ និងពេលវេលា​»​ ដែលត្រូវបានគេទទួលស្គាល់​ និងចាត់ទុកថា​ជាទេវកថា​ ​​ឬជាសតវត្សមាសដ៏ល្អ​ អាចយកធ្វើជាគំរូបាន​ហើយជាស្នាដៃដែល​ប្រកាន់​ភ្ជាប់នូវ​របបនយោបាយល្អប្រសើរ​ ។ ​នៅអតីតកាល ប្រវត្តិសាស្រ្ត ធ្វើដំណើរលើផ្លូវដែល​មិន​ត្រូវដើរចេញ​ពីសតវត្សមាស​ទៅកាន់សតវត្សដែក ​គឺថារចនាសម្ព័ន្ធរបស់រដ្ឋគំរូ​ មានតែនៅក្នុង​សតវត្ស​មាសទេ ​។​តើរដ្ឋគំរូ​របស់ផ្លាតូ មានសញ្ញាណយ៉ាងដូចម្តេច​? ​​បើតាមទស្សនៈរបស់ផ្លាតូ ដែលបាន​និយាយ​នៅក្នុងស្នាដៃរដ្ឋសញ្ញាណ​ដ៏សំខាន់របស់រដ្ឋជាគំរូ​​​ គឺភាពយុត្តិធម៌​ ។ ភាព​យុត្តិធម៌​​​បើតាម​ទស្សនៈ​របស់ផ្លាតូគឺស្ថិតនៅត្រង់ថាពលរដ្ឋម្នាក់ ត្រូវតែមានការងារធ្វើ ហើយ​អាស្រ័យ​ទៅតាម​ឧបនិស្ស័យរបស់គេ ​ដូច្នេះភាពយុត្តិធម៌របស់រដ្ឋគឺពលរដ្ឋត្រូវមានការងារធ្វើ​​​ ហើយ​ធ្វើ​សកម្មភាព​ស្របទៅតាមសមត្ថភាព​ ​និងអត្ថិភាពរបស់ខ្លួនផ្ទាល់​​ ។ ​លោកផ្លាតូ​បាន​ធ្វើការបែងចែកយ៉ាងច្បាស់នូវឋានានុក្រម​ស្រទាប់របស់មនុស្ស ក្នុងសង្គមថា​ ពួកទស្សនៈ​វិទូ ដែលដឹកនាំប្រទេស​  ជាវណ្ណៈជាន់ខ្ពស់  ​អ្នកយាម​ និងទាហាន​មន្រ្តីរាជការ​  ជាវណ្ណៈ​កណ្ណាល​) ​អ្នកសិប្បករ​ និងកសិករ ​ជាវណ្ណៈក្រោម​។​ មិនតែប៉ុណ្ណោះ ប្លាតូបានពិនិត្យ​យ៉ាងហ្មត់ច​ត់​ លើបញ្ហាការ​សិក្សា​ និងការអប់រំ​​ ។ផ្លាតូបានធ្វើការបែងចែកដូច្នេះ​​ «​អាស្រ័យលើឧបនិស្ស័យ​របស់មនុស្ស​​ គឺភាពវៃឆ្លាត​ ភាពម៉ឺងម៉ាត់​ និងការទទួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ​»​ ។ ​សម្រាប់លោកផ្លាតូ​ រចនាសម្ព័ន្ធល្អ​​ គឺនៅកន្លែងណា​ដែលពលរដ្ឋម្នាក់ៗ ​ធ្វើការដើម្បីប្រយោជន៍​របស់ខ្លួន​នៅក្នុងទិសដៅអភិវឌ្ឍន៍សង្គម​ ។​ រដ្ឋ​និងសង្គមពលរដ្ឋរបស់ផ្លាតូ​ គឺមានលក្ខណៈតែមួយ​។ តាមការពិនិត្យវណ្ណៈទាំងឡាយ ដូចជាមេដឹកនាំ (ក្សត្រ) ​កងទ័ព ​(​អាមាត្យ)​ ឈ្មួញ សិប្បករ​ និងម្ចាស់ដី​​​ លោក​ផ្លាតូ បានបង្ហាញថា​ «​វណ្ណៈ​ដែលមានតួរនាទីសំខាន់ជាង​គេក្នុងរដ្ឋ​ គឺមេដឹកនាំ ក្សត្រ​) ​និងកងទ័ព (អាមាត្យ)។ ​រីឯឈ្មួញ​កសិករ ​និងដែល​មានជីវិតផ្សារភ្ជាប់នឹងផលិតផល​សម្ភារៈ​នោះ​ ពួកគេមិនអាចជៀសផុតពីការអាស្រ័យនូវរដ្ឋនោះទេ​ ទីបំផុតពួកវណ្ណៈទាំងពីរនេះ​ប្រឹងប្រែង​សន្សំ​ទ្រព្យ​សម្បត្តិ​ ដែលជាហេតុនាំឲ្យកើតមានឡើង​នូវអ្នកមានពេក​និងអ្នកក្រពេក​»​ ។​ ដើម្បីរក្សា​ស្ថានភាពនេះ ​ផ្លាតូទាមទារឲ្យមានការបង្កើត​ ប្រព័ន្ធអប់រំពិសេសមួយសម្រាប់ក្រុមអ្នកដឹកនាំ​ និងអ្នក​ការពារ ​។​ នៅក្នុងមូលនៃប្រព័ន្ធអប់រំ​​នេះ​ ត្រូវមានសិល្បៈ​​​តូរ្យតន្រ្តី​ និងអត្តពលកម្មចូល​រួមផង​ដែរ​។​ តូរ្យតន្រ្តីពង្រឹងដួងប្រលឹង​អប់រំឲ្យស្រលាញ់ជាតិ​មាតុភូមិ​ ចំណែកឯអត្តពលកម្ម​ពង្រឹងរាង្គកាយ​ឲ្យរឹងមាំរៀបចំពលរដ្ឋ​ដើម្បីរដ្ឋរបស់ខ្លួន​ ។ ​តាមទស្សនៈរបស់ផ្លាតូ​ ការសិក្សាវិទ្យា​សាស្រ្ត​​ជា​ការស្វែងរកពិភពសច្ចភាព​ហើយមិនភូតភរ ​ដូចជាលក្ខណៈរូបធាតុទេ​ ។ ​បន្ទាប់ពីបានបញ្ចប់​នូវ​មុខវីជ្ជា​ទាំងអស់នេះ​ យុវវ័យ​មានការចេះដឹង​និងប្រកបដោយសីលធម៌នោះ​ អាចរៀបចំខ្លួន​ដើម្បីដើរតួរជា​មេដឹកនាំ​ ។ ​ពេលនេះ​គេសិក្សាវិភាគអំពីសិល្បៈ​ និងដឹកនាំជជែក​ពិភាក្សា​ បន្ទាប់មកសិក្សាទស្សនវិជ្ជា​ ដែលជាប្រភពដើមនៃរាល់ប្រព័ន្ធចំណេះដឹង​​​ ។ ​នៅចុងកម្មវិធីសិក្សា​​ពួកគេត្រូវតែងតាំងឱ្យមាន​មុខងារជាបុគ្គលិករដ្ឋ​ ប៉ុន្តែមិនទាន់មានមុខងារ​ដឹកនាំ​រដ្ឋទេ​ លុះត្រាតែមានវ័យចាប់ពី​ ៥០ ​ឆ្នាំឡើងទៅ​ ស្គាល់នូវទិសដៅនៃជីវិតច្បាស់លាស់​ ។​ ចេះធ្វើការអង្កេត​ពិនិត្យ​ទទួលយកនូវទស្សនៈ​ដែលជឿនលឿន​ និងមានការសម្របសម្រួលទទួល​យកបទ​ពិសោធន៍​​ជាច្រើនអំពីរដ្ឋ​ ។ ​គេនៅពេលនោះ​គេមានលក្ខណសម្បត្តិពេញលេញ​ ក្លាយជា​មេដឹក​នាំរដ្ឋ​ពិតប្រាកដ​ ។ ​បើតាមទស្សនៈរបស់ផ្លាតូ​ ទិសដៅរបស់រដ្ឋ​ដែលផ្លាតូ គិតថា​ជារដ្ឋគំរូ​ គឺត្រូវ​ជួយផ្គត់ផ្គង់អតិបរមាដល់ដល់កង្វះខាតក្នុងជីវិតប្រជាពលរដ្ឋ​ ទាំងសម្ភារៈ​ ទាំងស្មារតី​ ។​ ស្ថានភាពនៃជីវិតនេះហើយ ​ដែលគេបានគិតទទួលយក​នៅក្នុងសម័យបុរេក្រិច​ និងរូម ​។​ ដូច្នេះ​រដ្ឋគំរូរបស់ផ្លាតូ​ត្រូវតែអាស្រ័យនឹងការបែងចែកជាក្រុម ដែលប្រកបដោយគុណធម៌ទាំងឡាយ​ បួនយ៉ាងគឺ-ចំណេះដឹងជ្រៅជ្រះ​-សេចក្តីក្លាហាន​-វិចារណញ្ញាណ​-យុត្តិធម៌ ​។ចំណេះដឹងជ្រៅជ្រះ​ ក្នុងនាមជាអ្នកបំពេញតួនាទី​ ជាអ្នកដឹកនាំរដ្ឋ​ ។ សេចក្តីក្លាហាន​ ជាគុណសម្បត្តិរបស់ទាហាន​មាន​តួនាទី ​ជាអ្នកការពារ ​។ ទីបី​ និងទីបួន​ គឺវិចារណញ្ញាណ​ និងយុត្តិធម៌​ជាគុណធម៌ដែលមានគ្រប់​ពល​រដ្ឋ​ទាំងអស់នៅក្នុងរដ្ឋគំរូ​។ទន្ទឹមនឹងនេះ​ គួរតែធ្វើការកត់សំគាល់ផងដែរ ​នៅក្នុងសំណេរស្នា​ដៃរដ្ឋ​គំរូរបស់ផ្លាតូ​ គេសង្កេតឃើញមានការផ្សព្វផ្សាយ​នូវទេវកថាបុរេក្រិច​ ស្តីអំពីមនុស្សប្រាំជំនាន់​ ដែលបានផ្លាស់ប្តូរ​ដែលស្ថិតនៅក្នុងកំណាព្យរបស់កវី​ Gesioda ថា​ «​ពលកម្ម​ និងពេលវេលា​»​ ។​ ទីមួយ​ ឬសតវត្សមាស ​គឺជាជំនាន់មនុស្សដែលទទួលបាននូវអ្វីជាគំរូ ​។​នៅក្នុងជំនាន់នោះ ​គេមាន​គុណធម៌គ្រប់បែបយ៉ាងទាំងអស់​ ហើយឋិតក្រោមការដឹកនាំរបបរាជានិយម​។ ជំនាន់ក្រោយមក​ បានចប់ផ្តើមឃ្លាតចេញ ពីតំណាក់កាលសតវត្សមាស​ ។ ​កើតឡើង នូវតំណាក់កាល ដែលបាន​កាត់​ផ្តាច់នូវគុណធម៌ទាំអស់​ ។ ​គឺនៅក្នុងទេវកថានេះ​ ​ត្រូវនឹងស្នាដៃរបស់ផ្លាតូ​ ដែលនិយាយអំពី​របប​នយោបាយ​ និងរចនាសម្ព័ន្ធដឹកនាំ​ ដែលរបបរាជានិយម ​និងអភិជនាធិបតេយ្យ​ បានកាត់បង់​នូវ​ស្ថានសួគ៌​របស់ខ្លួន​ រីឯរចនាសម្ព័ន្ធនយោបាយសង្គមបួនទៀត ​កំណត់ភាពទន់ខ្សោយ​របស់​ប្រជាពល​រដ្ឋ​​ ក្នុងការប្រឹងប្រែង​ដើម្បីគុណធម៌​ និងសីលធម៌នៅក្នុងជីវិត​ ។​ ទស្សនៈរបស់ផ្លាតូ​ មាន​គោលការណ៍ នៅក្នុងអតីតកាល ​ដែលអ្នកទស្សនវិទូ មើលឃើញគំរូនយោបាយរបស់ខ្លួន​ ៕​ការបែងចែករបបអ្នកដឹកនាំរបស់ផ្លាតូផ្លាតូបានបែងចែកនូវទ្រង់ទ្រាយដឹកនាំដូចតទៅ៖-រាជាធិបតេយ្យ​((Monarchy)-អភិជនាធិបតេយ្យ​((Aristocracy)-សក្តិភូមិ​ (Timocracy)-គណាធិបតេយ្យ​((Oligrachy )-ប្រជាធិបតេយ្យ​( (Democracy )-ទុជនាធិបតេយ្យ​( (Tyranny )ផ្លាតូ បានបែងចែក​ដូច្នេះ​ ភាពត្រឹមត្រូវ​ជាគូ នឹងវិចារណញ្ញាណ​ បន្ទាប់មកគុណធម៌​ និងភាពខ្វះខាត ​(​អគុណធម៌​)​បន្ទាប់មក​សុភមង្គល​ និងអពមង្គល​ ។ ​ផ្លាតូ បានចាត់ទុករបបរាជាធិបតេយ្យ​ និងអភិជនាធិបតេយ្យ​ជារបបនយោបាយ​ដឹកនាំ​ល្អប្រសើរជាងគេ​ ដែលមានយុត្តិធម៌ ជាកន្លែង​ដែលមានមេដឹក​នាំទាំង​អស់ ព្រួយបារម្ភអំពីភាពរុងរឿងរបស់រដ្ឋ​ ដែលជាលក្ខណៈត្រឹមត្រូវ​ និងជាគំរូ​ ៕ទ្រង់ទ្រាយរចនា​សម្ព័ន្ធ​ដឹកនាំ​ ៤ ​ទៀត គឺ​សក្តិភូមិ​ (Timocracy) ​គណាធិបតេយ្យ (Oligrachy) ​ប្រជាធិបតេយ្យ (Democracy) និងទុជនាធិបតេយ្យ​ (Tyranny) ​បានឃ្លាតចាកពីរដ្ឋគំរូ​ ។​ និយាយឲ្យខ្លីទៅ​ ទ្រង់ទ្រាយ​ដឹកនាំ​រដ្ឋទាំង ​៤ ខាងលើ​ គឺជាការដឹកនាំមួយ​ដែលមេដឹកនាំមានការស្រលាញ់អំណាចហួស ​។ ​របបអភិជនាធិបតេយ្យ (Aristocracy) ​គឺជាការដឹកនាំមួយដ៏ល្អប្រសើរ​ មានទំនុកទុកចិត្តពីប្រជាជន​ ។ ​អំណាចរបស់រដ្ឋនៅក្នុងដៃអ្នកដែលប្រសើរជាង​ ដែលបានផ្តល់ឲ្យដោយសុទ្ធចិត្តពីប្រជាជន​ ។ ​អំណាចរបស់រដ្ឋ​ ដឹកនាំប្រកបទៅដោយគុណធម៌​ និងវ័យឆ្លាត​ ។ ​នៅលើគោលការណ៍​ និង​ទ្រង់ទ្រាយ​នៃរចនាសម្ព័ន្ធដឹកនាំបែបនេះ​ គឺមានសមភាពតាំងពីកំនើតម្លេះ​ ។​ផ្លាតូ​បានអះអាងថា ​«​សមភាពពីកំនើត​ បង្ខំឲ្យមានច្បាប់​សមភាពសម្រាប់ទាំងអស់គ្នា​ ដែលបានសរសេរទុកនៅក្នុង​ច្បាប់​​​និង​​ជាកាតព្វកិច្ចសម្រាប់ទាំងអស់គ្នា​ ធ្វើសកម្មភាពចំពោះគ្នាទៅវិញទៅមក ​ក្នុងលក្ខណ្ឌដ៏​ប្រកបមួយ ​គឺពោរពេញទៅដោយកម្លាំង​កិត្យានុភាព ​វីរភាព​ និងវិចរណញ្ញាណ​»​ ។ប៉ុន្តែទស្សនៈ របស់​ផ្លាតូ ​ ចំពោះតួនាទីរបស់មេដឹកនាំរដ្ឋគំរូ​ គឺចំពោះអ្នកណាមួយ ដែលស្ម័គ្រចិត្ត​ មិនចង់ធ្វើជា​អ្នក​ដឹកនាំ​ទាល់តែសោះ​ តែចង់ធ្វើការកែកំហុសរបស់អ្នកដទៃ​ ។​ អ្នកដែលមិនមែនជាអ្នកដឹកនាំគំរូ​ គឺសំដៅទៅលើអ្នកណា​ដែលស្រលាញ់ខ្លួនឯង​ស្រលាញ់លុយ​ និងស្រលាញ់បុណ្យសក្តិ​ ។​ ពី​ព្រោះអ្នកដឹកនាំណាមួយ​ដែលមានលក្ខណៈដឹកនាំល្អសុទ្ធសាធនោះ ​មិនមែនធ្វើសកម្មភាព​ដើម្បី​តែ​ខ្លួន​ឯងនោះទេ​ គឺដើម្បីភាពសំបូរសប្បាយរុងរឿង​ជូនអ្នកដែលនៅក្រោមបង្គាប់របស់ខ្លួន​ ។​ ផ្លាតូ ​​បានបង្ហាញ​ថា​បើនៅក្នុងរដ្ឋសុទ្ធតែមនុស្សល្អ​នោះលទ្ធភាពក្នុងការកាន់អំណាច​នឹងមានច្រើន ​។​ ប៉ុន្តែមេដឹកនាំពិតបា្រកដ​ ត្រូវមានគុណសម្បត្តិល្អ​ សម្រាប់ខ្លួនឯងផង​និងសម្រាប់អ្នក​នៅក្រោម​បញ្ជាផង ​។ ​ហេតុដូច្នេះ​ អ្នកដែលដឹកនាំល្អបំផុត​ មានលក្ខណៈវិសេសវិសាល​ឆ្លាតវៃជាងគេ​មាន​សមត្ថភាព​ខ្ពស់ជាងគេ​មានវង្សត្រកូលប្រកបទៅដោយគុណធម៌​ ហើយលើសពីនេះទៅទៀត​ គឺត្រូវ​គិត​គូរដល់អ្នកដទៃ​និងរដ្ឋ​ ។ ​មានន័យថា​ការងាររួម​ គឺជាការងាររបស់ខ្លួនផ្ទាល់​ជ័យជំនះ​ទៅលើ​ការងារ​រួម​​ក៏ជាជ័យជំនះរបស់ខ្លួនឯងដែរ ​។ ​ត្រូវតែជ្រើសរើសមេដឹកនាំ​ដែលមាន​គុណសម្បត្តិ​ដូច្នេះ​ ។​ ព្រោះទិសដៅនៅក្នុងជីវិត​គឺដើម្បីវឌ្ឍនភាពរដ្ឋ​ ។ គុណសម្បត្តិដ៏សំខាន់ សម្រាប់មេដឹកនាំ​តាម​ទស្សនៈ​របស់​ផ្លាតូ  គឺសីលធម៌​ ភាពនឹងហ្ន៎​ និងមិនឆេវឆាវ​ ។ ​ផ្លាតូ បានចង្អុល​បង្ហាញគុណ​សម្បត្តិ​មេដឹកនាំ​ ដើម្បីអាចបង្កឱកាស​ឲ្យអ្នកធ្វើការជុំវិញ​បណ្តុំទៅដោយមនុស្សស្ម័គ្រចិត្ត​ ធ្វើការ​ដោយ​សុទ្ធចិត្ត ​ហើយសុទ្ធតែជាមនុស្ស​ មានគុណសម្បត្តិល្អប្រពៃ​ហើយក៏ជាសម្ព័ន្ធមិត្តដ៏ល្អប្រសើរ របស់​ប្រជាពលរដ្ឋផងដែរ ​។ ​ទាំងអស់នេះ ​ត្រូវដឹកនាំដោយវិចារណញ្ញាណ​ ។​ភាពឆ្លាតវៃ​ គឺ​ជា​ផ្លូវ​ចង្អុល​​បង្ហាញគំនិតដ៏ល្អប្រសើរ​ ។ ​អពមង្គល​ នឹងកើតឡើងមិនចេះចប់​ ទាំងចំពោះរដ្ឋ​ទាំងចំពោះ​ពល​រដ្ឋ​ ក្នុងខណៈណា​ ដែលអ្នកដឹកនាំមិនមែនជាទស្សនៈវិទូ​ ពីព្រោះ​ទស្សនៈវិទូនេះហើយ ​គឺជា​ផល​វិជ្ជមាននៃសច្ចធម៌​ និងអត្ថិភាព​ហើយក្រៅអំពីទស្សនៈវិទូនេះ​ គឺមិន​ដែល​នាំមក​នូវសមិទ្ធិផល​អ្វីដ៏គាប់ប្រសើរធំធេងទេ​សម្រាប់បច្ចេកបុគ្គល (ខ្លួនឯង) ​ក៏ដូចជាសម្រាប់រដ្ឋ​ ឬពលរដ្ឋ​ ។ ​លក្ខណៈ​ធម្មជាតិ​​របស់ទស្សនៈវិទូ​ គឺជាលទ្ធភាពល្អ​លើកកម្ពស់គំរូទស្សនៈ ​និងភាពក្លាហាន ​។ ​លក្ខណៈ​ធម្មជាតិ​​របស់​ទស្សនៈវិទូ​ ជាបងប្អូន នឹងការលើកកម្ពស់នូវភាពរុងរឿង​ ។ ​មានតែនៅក្នុងរដ្ឋ​ប្រកបដោយយុត្តិធម៌ទេ ​ដែលជាកន្លែងអភិជន​ នឹងដឹកនាំពោរពេញទៅដោយ​ភាពសម្បូរសប្បាយ ​ប៉ុន្តែមិនមែនសម្បូរមាសបា្រក់ទេ ​គឺសម្បូរសប្បាយដោយសុភមង្គល​ប្រកបដោយសីលធម៌​និងវិចារណញ្ញាណ នៅក្នុងជីវិត ​។ ​ច្បាប់ បង្ខំឲ្យកំណត់ទិស​ មិនមែនដើម្បីភាពសម្បូរ​សប្បាយ​តែ​ម្នាក់​ឯង​ទេ ​គឺដើម្បីរដ្ឋទាំងមូល​ ។​ នៅក្នុងរដ្ឋបច្ចុប្បន្ន ​ត្រូវតែមាននូវភាពយុត្តិធម៌ ​ព្រោះអំណាច​របស់​រាជា អ្នកដឹកនាំ តាមទស្សនៈរបស់​ផ្លាតូ  ​គឺឆ្លើយតបទៅនឹងគុណធម៌ពេញលេញ ​។ ​បើសិន​ជាមេដឹកនាំ​មួយ​ចំនួននោះ​ គឺជាអភិជនពិត​ ប៉ុន្តែការដឹកនាំរបស់ពួកនោះ​ ពុំសូវគ្រប់លក្ខណៈ​គុណធម៌ ដែលចង់បានទេ ​នោះឯង គឺជាមូលហេតុ​ឲ្យកើតការស្រលាញ់អំណាចហួស ​ដូច្នេះ ការដឹកនាំបែបនោះ​ គឺជាបែបសក្តិភូមិ៕លក្ខណៈរបបសក្តិភូមិ ((Timocracy)​​​​​​​​​​​​​​​សម្រាប់របបសក្តិភូមិ ​គឺមានលក្ខណៈ​ ជាគូប្រកួតប្រជែង​ និងការប្រឹងប្រែងដើម្បី​អំណាច ​នៅក្នុងរចនាសម្ព័ន្ធរដ្ឋបែបនេះ​ ​គេមិនចង់ដាក់មនុស្សវ័យឆ្លាត នៅក្នុងតួនាទីទេ ​គឺគេមិនឲ្យតំលៃ ចំពោះមនុស្សមានគុណធម៌ ​និងភក្តីទេ​ ប៉ុន្តែឲ្យតំលៃចំពោះមនុស្ស ដែលមាន​លក្ខណៈធម្មជាតិកាចសាហាវ​ មានកំណើតមក​សម្រាប់​ធ្វើសឹកសង្រ្គាម​ មានការអប់រំឲ្យធ្វើអំពើ​ហឹង្សា ​ហើយមិនមែនឈរលើគោលការណ៍​ ជឿ​ជាក់​លើ​ខ្លួនឯងនោះទេ​ ។ មនុស្សនៅក្នុង​សក្តិភូមិ​មានលក្ខណៈកាចសាហាវ​ និងមានការ​ចេះដឹង​ទាប​ ប៉ុន្តែគេស្តាប់មេដឹកនាំអំណាច ដោយ​ឥតលក្ខ័ន្ត​ ។ ​ទ្រង់ទ្រាយដឹកនាំនេះ (សក្តិភូមិ) ​មានលក្ខណៈ ប្រហាក់ប្រហែល នឹងលក្ខណៈ​អភិជន ​។ តើទ្រង់ទ្រាយដឹកនាំទាំងពីរនេះ​ មាន​លក្ខណៈ​ខុសគ្នាយ៉ាងណា?​ ដូចម្តេច ដែលហៅថាសក្តិភូមិ ?​ ដើម្បីដោះស្រាយបញ្ហាឲ្យ​បានទូលំទូលាយ​ត្រូវយល់ថា ​ហេតុដូចម្តេចត្រូវបាត់បង់រចនាសម្ព័ន្ធរដ្ឋ​គំរូ?​ មូលហេតុនៃការបាត់​បង់​រចនាសម្ព័ន្ធគំរូ​ផ្លាតូ គិតថា​ មកពីមិនអាចថែរក្សា​ និងបន្តនូ​វគុណសម្បត្តិ នៃសីលធម៌​ដ៏ខ្ពង់ខ្ពស់​ពីជំនាន់​មួយទៅជំនាន់មួយ ​ហេតុដូច្នេះហើយ​ បានជាកើតឡើងលើលោកនេះ​ នូវសីលធម៌មួយ ដែលមានគុណធម៌តិចជាង ​ហើយមនុស្សដែលមានសីលធម៌ច្រើន ក៏កាន់តែតិច​មនុស្សដែលមាន​សីលធម៌តិចជាងមុន​កាន់តែកើនឡើង​ ពួកគេមានទិសដៅប្រឹងប្រែងដើម្បីក្លាយជាអ្នកមាន ​។ ​ក្នុងលក្ខណៈនេះហើយ​ ដែលធ្វើឲ្យខូចបង់នូវរចនាសម្ព័ន្ធរបបអភិជន ​។ តែទោះជាយ៉ាងណា​ក៏​ដោយ ​ក៏ផ្លាតូ ពុំបានអះអាងថា​ ទ្រព្យសម្បត្តិជាប្រភពនៃសភាវៈអាក្រក់នោះទេ​ ។​ សម្រាប់ផ្លាតូ  ការប្រឹងបែ្រង​ដើម្បី​ទ្រព្យសម្បត្តិ​ គឺជាការសន្សំសម្ភារៈ​ដែលនៅក្នុងទស្សនៈវិជ្ជា​របស់លោក​បាន​កំណត់​ថា ជាកាយវិការមួយនាំឲ្យទស្សនៈសច្ចធម៌​ ប្រែក្លាយជាស្រអាប់ស្រពិចស្រពិល ​។ ​ក្រៅពីនេះ​ ​គឺភាពមាន​ និងក្ររបស់ប្រជាពលរដ្ឋ​នាំឲ្យមានការខូចខាតនូវ​ទំនាក់ទំនងនយោបាយ​ធម្មតានៅក្នុងសង្គម​ ។​ នៅលើគោលការណ៍នេះ ​បើនិយាយពីរដ្ឋគំរូ​ផ្លាតូ បានគិតថា​ «​ទ្រព្យសម្បត្តិ​ប្រពន្ធ​និងកូនរបស់ពីរក្រុមដ៏សំខាន់​ គឺអ្នកដឹកនាំ​ និងអ្នកការពារ ​ត្រូវតែស្ថិតនៅជាកម្មសិទ្ធិរួម​»​។​នៅក្នុងខណៈណា​ដែលធ្វើឲ្យខូចនូវលក្ខណៈគោលការណ៍នេះ​ ទោះរចនាសម្ព័ន្ធអភិជនក៏ដោយ​ វានឹងបាត់បង់នូវស្ថានភាពពិតរបស់ខ្លួន​ហើយទន្ទឹមនឹងនេះ​រចនាសម្ព័ន្ធរដ្ឋគំរូ​ក៏បាត់បង់ដែរ​ ។ ​ការប្រឹងប្រែងដើម្បីទទួលបាននូវស្ថានភាពពត៌មានអំពីសំភារៈ​ឬ​រូបធាតុនេះ ​ដែលធ្វើឲ្យមនុស្ស​កាន់តែការងឿងឆ្ងល់ថា ​ហេតុអ្វីបានជា​ស្ថានភាពពិតរបស់រូបធាតុ​ មិនស៊ីគ្នា​និងពិភពគំនិត​ ។​ ទន្ទឹមនឹងនេះ ​ពលរដ្ឋដែលមានលក្ខណៈវិសេសជាងគេពេលនេះ ​ជាជោគជ័យមួយមិន​គ្រប់គ្រាន់​ទេ​គេប្រឹងប្រែងថែមទៀត ​ដើម្បីពង្រឹង​ និងពង្រីកតួនាទីរបស់គេ ​នៅក្នុងសង្គម ​។ ​ក្នុងខណៈនេះ​ គឺមានតែទ្រព្យសម្បត្តិទេ ​ដែលគេត្រូវការ​ ហេតុដូច្នេះហើយ ​នៅក្នុងសង្គម​ នឹងនាំឲ្យមានការលើក​កម្ពស់​ទ្រព្យសម្បត្តិពីលើសីលធម៌​ ។​ ដូច្នេះហើយ ​ផ្លាតូ បានបង្ហាញថា​ «សេចក្តីស្រេកឃ្លាន​អំណាច នៅក្នុងរបបសក្តិភូមិ  ​ធ្វើឲ្យខូចខាត​ប្រព័ន្ធគ្រប់គ្រងអំណាចដោយខ្លួនឯងផ្ទាល់តែម្តង» ​៕លក្ខណៈរបបគណាធិបតេយ្យ (Oligarchy)បន្ទាប់ពីរបបសក្តិភូមិ  ផ្លាតូ បានហៅរបបថ្មីមួយទៀត​ គឺរបបគណាធិបតេយ្យ​ (Oligarchy) ដែលកើតចេញអំពីសក្តិភូមិ (Timocracy) នៅក្នុងលទ្ធផលនៃការដឹកនាំនៅក្នុងសង្គម​ ។ ​នៅក្នុងរបបគណាធិបតេយ្យ (Oligarchy) ចូលរួមក្នុងការដឹកនាំប្រទេស​មានតែពួកអ្នកមាន​ទ្រព្យសម្បតិ្តខ្ពង់ខ្ពស់​ រីឯពួកក្រីក្របានកាត់ផ្តាច់ស្រលះ​ ។ ​បើសិនជានៅក្នុងរបបសក្តិភូមិ (Timocracy) ​សារៈសំខាន់មានតែកេរ្តិ៍ឈ្មោះនោះ នៅក្នុងរបបគណាធិបតេយ្យ (Oligarchy) ទិសដៅសំខាន់​គឺទ្រព្យសម្បត្តិ​បើសិនជាប្រៀបធៀបរបបគណាធិបតេយ្យ (Oligarchy)​ ទៅនឹងរបបសក្តិភូមិ (Tomocracy) ​គឺទី ១ ​អាក្រក់ជាងទី ២ ​ទៅទៀត ​។ ​ការប្រមូលសន្សំមាស​របស់មនុស្ស​បានធ្វើឲ្យខូចខាតដល់ប្រព័ន្ធសក្តិភូមិ (Timocracy) ជាបឋម​ ពួកគេបានបោះបង់នូវ​ប្រព័ន្ធដែលគេកំពុងប្រើប្រាស់​ហើយដើម្បីបំពេញនូវទិសដៅនេះ​ គេត្រូវបង្កើតច្បាប់ ដែលគិតគូរ​តិចតួចណាស់ជាមួយនឹងមនុស្ស​ ។​នៅពេលណា​ដែលពួកគេឲ្យតំលៃ​មធ្យោបាយគាបសង្កត់កាន់​តែខ្លាំងឡើងនោះ​ គេនឹងឲ្យគុណធម៌កាន់តែតិចដែរ ​។ ​ផ្លាតូ​ បានបង្ហាញថា​ ដោយនៅក្នុងរដ្ឋ ​គេឲ្យតំលៃទៅលើភាពមានស្តុកស្តម្ភ​ទ្រព្យសម្បត្តិ​ មានន័យថា​ គេនឹងមានការចុះថយចំពោះតំលៃទៅលើគុណធម៌ដែរ ​។ ការឲ្យតំលៃ​ទៅលើទ្រព្យសម្បត្តិ​កាន់តែកើនឡើង​ ​​ការលើកកម្ពស់អ្នកមាន​​ នាំឲ្យមានការតែងតាំងពួកនេះ​ នៅក្នុងម៉ាស៊ីនដឹកនាំ​នៅពេលនោះ​ អ្នកក្រពុំមានលទ្ធភាពចូលកាន់តំណែងបានឡើយ​ ។ ដូច្នេះ ផ្លាតូ បានបង្ហាញថា​ ការកំណត់​ស្ថានភាពទ្រព្យសម្បត្តិ បានក្លាយជាច្បាប់​ និងឋានានុក្រម នៃរបបគណាធិបតេយ្យ (Oligarchy) ។​ យ៉ាងណាមិញ​ នៅពេលណា របបគណាធិបតេយ្យ (Oligarchy) កាន់តែរឹងមាំនោះ ​ការឲ្យតំលៃទៅលើទ្រព្យសម្បត្តិ​ ក៏កាន់តែ ខ្លាំងដែរ​ ។ ​ដូច្នេះយើងឃើញយ៉ាងច្បាស់ថា​របបនេះ អាចថែរក្សាគង់វង្សបាន​មានតែប្រើមធ្យាបាយហឹង្សាទេ​ ។​ ផ្លាតូ បានបង្ហាញថា​របបគណាធិបតេយ្យ  (Oligarchy) ​នឹងត្រូវបែកបាក់ជារដ្ឋពីរ ​គឺរដ្ឋសម្រាប់អ្នកមាន​ និងរដ្ឋសម្រាប់អ្នកក្រ​ ។​ រដ្ឋទាំងពីរ​ប្រឈមមុខនឹងគ្នាជានិរន្តន៍​ ។ ឧក្រិដ្ឋកម្ម​ នឹងកើតមានឡើងជាញឹកញាប់​ នៅក្នុងរបបនេះ  ​ដោយសារតែគំនិតឆ្កួតលីលា ​។ ​ភាពកំណាញ់​ និងភាពកេងចំណេញ​ បានក្លាយជា គុណសម្បត្តិមួយ សម្រាប់មនុស្ស ​ហើយប្រសិនបើមនុស្សប្រភេទនេះ ​​មានទីតាំងរបស់ខ្លួន ក្នុងរបបសក្តិភូមិ សេចក្តីស្នេហា នឹងយសស័ក្តិ​ នឹងក្លាយជាសេចក្តីស្នេហាមាសប្រាក់ ​៕លក្ខ​ណៈរបបប្រជាធិបតេយ្យ (Democracy)បន្តទៅនេះ​ ជារចនាសម្ព័ន្ធ ឬរបបនយោបាយ ដឹកនាំរដ្ឋ​តាមទស្សនៈរបស់ផ្លាតូថា ​របបប្រជាធិបតេយ្យ​​​​​​​​​​​​​​ ​ជារបបកើតចេញអំពីប្រព័ន្ធគណាធិបតេយ្យ ។​ លទ្ធិ​ប្រជាធិបតេយ្យ​ បានកើតឡើងនៅពេលណា ដែលអ្នកក្របានទទួលជ័យជំនះ​ នៅពេលនោះ​ ពួកសត្រូវរបស់គេ​មួយចំនួនត្រូវបានសម្លាប់​ហើយមួយចំនួនទៀត ត្រូវបានបណ្តេញចេញ​ រីឯអ្នក​ដែលនៅសល់​បានបន្តការរស់នៅក្នុងគោលការណ៍សមភាព ក្នុងឋានៈជាពលរដ្ឋ ​។ ​នៅក្នុងរដ្ឋ​ដែលមានសិទ្ធិសេរីភាពពេលលេញ​ឥតលាក់លៀម​ និងមានសទ្ធិធ្វើអ្វីដែលខ្លួនចង់ធ្វើ​មិនចាំបាច់ត្រូវឱនលំទោនចំពោះអ្នកណានោះទេ​ បើខ្លួនមិនចង់ធ្ធើ​  (ព្រោះជាសទ្ធិរបស់ខ្លួន) ​។ ​ដូច្នេះ មើលទៅ​ហាក់ដូចជា របបនយោបាយមួយនេះ ​ល្អប្រសើរបំផុតជាងគេ​ ។​ ប៉ុន្តែ នៅក្នុងរបបនេះ​ ពុំមានអ្នកណាមួយមានទួនាទី​ត្រូវតែដឹកនាំនោះទេ​ ។​ នៅក្នុងរបបប្រជាធិបតេយ្យ​ មនុស្សមានអំណាច​ កេរ្តិ៍ឈ្មោះ​ យសស័ក្តិ​ គឺអាស្រ័យពួកមហាជន​មើលឃើញ​ ជ្រើសរើសយក​ ។​ យ៉ាងណាមិញ​ នៅក្នុងរបបប្រជាធិបតេយ្យ​ ក៏មិនមែនអាស្រ័យទៅលើបុគ្គលណា​ ដែលចូលរួមក្នុងសកម្មភាពដឹកនាំរដ្ឋ​ ។​ ដូច្នេះ តាមទស្សនៈរបស់ផ្លាតូ ​នៅក្នុងរបបប្រជាធិបតេយ្យ​ នឹងកើតឡើងនូវភាពអួតអាង ​ការឲ្យមាន សេរីភាពហួសហេតុ​ ការមិនមានទំទួលខុសត្រូវ ចំពោះពាក្យសម្តី​ និងភាពឥតខ្មាសទាំងនេះ​ គឺជាវីរភាពរបស់គេ​ ។ ​នៅក្នុងរដ្ឋប្រជាធិបតេយ្យ​ អ្នកឭសូរតែពាក្យសរសើរ ​ដោយឥតព្រំដែនតែអំពីសទ្ធិសេរីភាពប៉ុណ្ណោះ​ ។ ​នៅពេលដែលអ្នកមិនស្តាប់បង្គាប់ បះបោរឡើង ​ធម្មតាពេលនោះ ​ឪពុកតែងតែមានទំលាប់គំរាមគំហែងកូន របស់ខ្លួន​បើសិនជាគ្រូវិញ​ គឺតែងតែប្រតិកម្មចំពោះកូនសិស្សរបស់ខ្លួន ​។ ​នៅក្នុងជួរប្រជាជន នៃរបបប្រជាធិបតេយ្យ​ និងកើតឡើងនូវភាពមិនសុខ​ មានអារម្មណ៍ហាក់ដូចជាចង្អៀតចង្អល់​រហូតដូចជាមានអ្វីមករារាំងគេ​ជាប់ជានិច្ច​ ទីបំផុតពួកគេលែងគិតអំពីច្បាប់​សំខាន់ គេចង់បាន​មិនត្រូវឲ្យមានអំណាចណាមួយ ​មកគ្របសង្កត់លើគេឡើយ​។​ ក្នុងលក្ខណៈនេះហើយ ​ដែលនាំឲ្យកើតមាននូវរបបផ្តាច់ការ ​។​ដូច្នេះ ចេញអំពីសេរីភាព​ នឹងកើតឡើង នូវរបបទាសភាពដ៏ព្រៃផ្សៃ​  និងកាចសាហាវបំផុត​ ៕លក្ខណៈរបបទុជនាធិបតេយ្យ (Tyranny)ទុជនាធិបតេយ្យ គឺជារបបផ្តាច់ការ ​ដែលមានទ្រង់ទ្រាយរចនាសម្ព័ន្ធរឹងមាំ​ ហើយក៏ជារបបកាចសាហាវ ​។ ​ពេលដែលពួកមហាជន ឱនលំទោនស្តាប់បង្គប់តាម​នៅពេលនោះ មេដឹកនាំ​ នឹងក្លាយជាមេដឹកនាំផ្តាច់ការ​ហើយមេដឹកនាំ ចាប់អារម្មណ៍ទៅនឹងសេចក្តីសម្រេចចិត្តរបស់តុលាការ​ ដែមានលក្ខណៈអយុត្តិធម៌​កាត់ផ្តាច់ពីមនុស្ស​ ដោយប្រើមធ្យោបាយដាក់ទណ្ឌកម្មយ៉ាងកាចសហាវ​ នៅពេលនេះ ​គេបានឈរនៅលើផ្លូវ នៃមេដឹកនាំរដ្ឋ​ដែលមិនមែនជាតំណាងរបស់ប្រជាជនទេ ​គឺជាមេដឹកនាំផ្តាច់ការ​ ។​ កម្មវិធីមួយ​របស់មេដឹកនាំផ្តាច់ការ ​ គឺការទាក់អារម្មណ៍ របស់ប្រជាជន ​ដើម្បីធ្វើសង្រ្គាម​ដើម្បីឲ្យប្រជាជនមានអារម្មណ៍ត្រូវគ្នា​ ជាមួយមេដឹកនាំជានិច្ច​ ។ ​ដើម្បី ការពារអំណាច​ មេដឹកនាំផ្តាច់ការ ​ត្រូវការតាមដានសកម្មភាពអ្នកណា ដែលក្លាហាន ​មានទឹកចិត្ត ទូលំទូលាយ​ប្រកបដោយវិចារណញ្ញាណ​ និងប្រាជ្ញាឈ្លាសវៃ​ ។ ​ភាពរឹងមាំរបស់អំណាចផ្តាច់ការ ​គឺធ្វើយ៉ាងណា​ដើម្បីបោលសំអាតពួកនេះចេញ ពីជួររដ្ឋាភិបាល​ ។ ​មធ្យោបាយ របស់មេដឹកនាំផ្តាច់ការ​  នៅពេលដែលគេធ្វើអំពើកាចសាហាវ ទៅលើប្រជាជន​ កាន់តែខ្លាំង​នោះ គេកាន់តែត្រូវការអ្នកការពារខ្លួនរបស់គេកាន់តែច្រើនថែមទៀត ​។ ​ដូច្នេះ ប្រជាជនដែលមានសេរីភាព ​ត្រូវធ្លាក់ចូលទៅក្នុងស្ថានភាព នូវអំណាចផ្តាច់ការ​សេរី របស់ពួកគេត្រូវបាត់បង់ទៅក្នុងរបបផ្តាច់ការ ​សេរីភាព ត្រូវបានប្រែក្លាយទៅជា ទាសភាពយ៉ាងធ្ងន់ធ្ងរ ​និងជូរចត់ជាទីបំផុត ក្នុងភាពជាទាសករ​។​បើនិយាយពីគុណសម្បត្តិ​របស់មេដឹកនាំផ្តាច់ការខ្សោយបំផុត​ ផ្លាតូ  បានបង្ហាញថា​ ទោះបីគេមានទំនាក់ទំនង ជាមួយអ្នកណាក៏ដោយ ​ ក៏គេតែងតែចង់ទាមទារឲ្យអ្នកនោះ​ ក្លាយជាទាសកររបស់គេ​ ។ ​មេដឹកនាំផ្តាច់ការ​ប្រៀបដូចជាអំណាចគ្មានច្បាប់ របស់មនុស្សម្នាក់​ សម្រាប់ប្រជាជនទាំងអស់ នៅក្នុងសង្គម​ ហើយផលប្រយោជន៍របស់ពួកគេ បានកំណត់ខ្ពស់ជាងផលប្រយោជន៍ របស់ប្រជាពលរដ្ឋទាំងអស់​ ។​ ផ្លាតូ បានបង្ហាញទៀតថា  ​«របបផ្តាច់ការ ​គឺជារបប កាចសាហាវជាទីបំផុតពីព្រោះ៖ផ្លាតូ(ខាងឆ្វង)  និងអារីស្តូត(ខាងស្តាំ)ទី១ ​ប្រជាពលរដ្ឋ នៅក្នុងរបបនេះ​ មិនមែនចាប់ផ្តើមគោរពឱនលំទោន ​ ចំពោះ មនោគមន៍វិជ្ជានោះទេ​ ចំពោះមនុស្សម្នាក់​។ទី២​ ចំណុចសំខាន់ សម្រាប់រដ្ឋ​ ត្រូវអាស្រ័យ នឹងមនោគមន៍វិជ្ជា  របស់ខ្លួន​ ។​ ផលប្រយោជន៍រដ្ឋ​ ត្រូវតែមានតំលៃ ខ្ពស់ជាងផលប្រយោជន៍ របស់បុគ្គល ​ឬផលប្រយោជន៍ ពលរដ្ឋក្នុងសង្គម ​។ ​មេអំណាចផ្តាច់ការ​ និងផលប្រយោជន៍ឯកជន របស់ខ្លួន​តែងតែត្រូវបានកំណត់ថា​ ជាផលប្រយោជន៍ របស់ប្រជាជនទូទៅ​ ហើយគោលបំណង របស់រដ្ឋ​បានត្រូវគេយកមកប្រើជា​គោលបំណង របស់ប្រជាជន»​ ​៕

0 comments:

Speak up your mind

Tell us what you're thinking... !

 
ឧបត្ថមដោយ : ដុនបូស្កូកែប | ទំនាក់ទំនងសង្គមនិងសារពត៌មាន | មាស អនន្ន
រក្សាសិទ្ធ © 2011. ចែករំលែកសកម្មភាពសង្គម - រក្សាសិទ្ធគ្រប់បែបយ៉ាង
Proudly ផលិតដោយ ដុនបូស្កូកែប