ស្រលាញ់ជាតិ ស្រលាញ់ការសិក្សា បង្កើនសមត្ថភាពខ្លួនឯង
Powered by Blogger.

សៀវភៅនយោបាយអារីស្តូត​​ sound Politics By Thonn Samphors

Tuesday, March 25, 2014

សម្លេងនេះគឺជាការសិក្សា​អំពី សៀវភៅអារីស្តូត។ ធ្វើការថតនិងផ្សព្វផ្សាយតាមរយះការប្រើប្រាស់កម្មវិធី soundcloud.com
https://soundcloud.com/user883534785

ការប្រែប្រួលរបស់វ័យជំទង

Monday, March 24, 2014

ពាក្យជំទង់ចង់សំដៅទៅលើមនុស្សដែលមានវ័យចាប់ពី ១១ ឆ្នាំទៅ ១៥ ឆ្នាំ ហើយនៅចន្លោះវ័យនេះ រូបរាងកាយ ក៏ដូចជាអារម្មណ៍របស់គេ មានការ ប្រែប្រួល ទៅយ៉ាង ឆាប់រហ័ស ដូចជាការបែក សម្លេង  ឡើងមុន ...រីឯ ខាងផ្លូវ អារម្មណ័ ក្នុងកំឡុងពេលនេះ ជំទង់ តែងមានអារម្មណ៍ចង់ ក្លាយជាមនុស្សពេញវ័យ ដែលមានភាពឯករាជ្យ ហើយចង់ បង្ហាញទៅកាន់ អ្នកដទៃថា គេអាចជាម្ចាស់ការលើខ្លួនឯង បានហើយ តែ ចង់រស់នៅក្នុង លក្ខណៈជាក្មេង។ហើយ ដោយសារតែការប្រែប្រួលនេះហើយ​ ទើបធ្វើអោយពេលខ្លះ គេក្លាយទៅជារឹងរូសមានៈ ។
 នៅពេលនោះជាពេលដែលគេចាប់ផ្ដើមប្រៀបធៀបរាងកាយរបស់ខ្លួនឯងជាមួយនិងអ្នកដទៃ ហើយវាក៏ជាពេលដ៏សំខាន់ដែលឪពុកម្ដាយត្រូវធ្វើជាម៉ូដែលដ៏ល្អសម្រាប់កូន។














ផ្សព្វផ្សាយដោយ ៖ លឹម ឈីវហ្គិច

តើអ្នកណាជាអ្នកផ្លាស់ប្ដូរប្រវិត្តសាស្រ្ដមនុស្ស?

យើងដឹងហើយថាពីមួយជំនាន់ទៅមួយជំនាន់ មនុស្សនៅលើសកលលោក តែងតែមានការផ្លាស់ប្ដូរ នូវផ្នត់គំនិត ក៏ដូចជាឥរិយាបទទៅនិងមជ្ឈដា្ធនជុំវិញខ្លួន ហើយកត្តាទាំងនេះ មានចំនុចចាប់ផ្ដើម មកពី ស្រ្ដី។ហេតុអ្វីបានជាគេហ៊ាននិយាយដូចនេះ?
បើយើងវិភាគអោយបានដិតដល់យើងសង្កេតឃើញថា សង្គមអាចកើតឡើងពីមនុស្ស ហើយមនុស្សនោះទៀតសោត មុននិងគេបានក្លាយជាមនុស្សពេញលក្ខណៈគេត្រូវការ ឆ្លងកាត់ នូវភាពជាកុមារ ដែលក្នុងវ័យនេះ ចំពោះគេម្ដាយគឺជាអ្វីៗគ្រប់បែបយ៉ាងរបស់គេ   ព្រោះមានតែ ម្ដាយទេដែលបាននៅជិតស្និទជាមួយនិងគេជាងគេ  ហេតុនេះហើយអ្វី ដែលម្ដាយនិយាយគឺជា អ្វីដែលមានប្រសិទ្ធភាពណាស់ចំពោះក្មេង ។
1





















ផ្សព្វផ្សាយដោយ ៖ មាស អនន្ន

ទ្រឹស្ដីអំពីគំនិត របស់​ផ្លាតូ

Saturday, March 8, 2014

ប្ល៉ាតុងក្នុងទ្រឹស្ដីអំពីគំនិតបាននិយាយថា៖ បើសិនសតិចងចាំ មានមែន នោះយុត្តិធម៌ ការ​ប្រុង​ប្រយ័ត្ន សេចក្ដីក្លាហាននិង គតិបណ្ឌិត​គឺជា​ទ្រព្យសម្បត្តិ​របស់់ព្រលឹង សម្ផស្សស្អាត រូបរាង​ល្អ សុខភាពល្អ និងកំលំាង​កាយ​គឺជាទ្រព្យ​សម្បត្តិ​របស់់​​ខ្លួនប្រាណ មិត្តភក្ដិ សុភមង្គល​នៃមាតុភូមិ ភាពសំបូររុង​រឿងគឺជា​ទ្រព្យសម្បត្តិ​ខាងក្រៅ។ ពេលវេលាគឺជារូបភាពនៃអនន្តកាល ហើយមាននៅជានិច្ចជាកាលតទៅ គ្មានទី​បញ្ចប់់​។ ពេលវេលាគឺជា​ចលនាមេឃព្រោះថាយប់់ ថ្ងៃ​និង​ខែ។ ល។ គឺជាចំណែករបស់់ពេលវេលា។ដូច្នេះ​អ្នក​ណាដែលលុបបំបាត់់ការបង្កើត ពិភព​លោក​បាន ក៏លុបបំបាត់់ពេលវេលា​បាន​ដែរ។ចាប់់តំាងពី ពិភពលោកត្រូវបានបង្កើតមក,ពេលវេលាក៏កើតមានឡើង។បន្ទាប់់ពី ពេលវេលា​កើត​មាន​ហើយ ព្រះអាទិត្យ ព្រះចន្ទ និងភពនៃប្រព័ន្ធ ព្រះអាទិត្យទំាងអស់់ត្រូវបានកកើតឡើងដែរ។ដើម្បីអោយសត្វ លោកបានស្គាល់់ចំនួនម៉ោងនិងចំនួនលេខ ទើបព្រះបានផ្ដល់់ពន្លឺ ព្រះអាទិត្យអោយពួកគេ។មានមិត្តភាពបីប្រភេទគឺ៖
ក៏មកពី​តែមានគំនិត​ក្នុង​វត្ថុ​ពិតដោយសារថាសតិចងចាំគឹជាសតិចងចំាអំពីអ្វីមួយ​ដែលនៅ​នឹង (មិនកំរើកឬគ្មាន​ចលនា) ហើយ​ដែលមាននៅតទៅហើយថាមានតែគំនិតទេដែល ស្ថិតនៅនឹង(សំរាក)។

១_មិត្តភាពដែលកើតមកមានពីធម្មជាតិ 

២_មិត្តភាពដែលកើតមកមានពីសង្គម 

៣_មិត្តភាពដែលកើតមានមកពីការទទួលអោយស្នាក់់នៅ

មិត្តភាពប្រភេទទីមួយគឺជាមិត្តភាពដែលកើតមានរវាងឪពកុម្ដាយនិង កូន។គឺជាមិត្តភាពដែលគ្រប់់សត្វលោកចូលរួមចំណែក។ មិត្តភាពប្រភេទទីពីរគឺជាមិត្តភាពសង្គមដែលកើតមកពីការជួបជុំគ្នា ការទៅលេងគ្នាទៅវិញទៅមកដោយគ្មានជាប់់សាច់់ញាតិគ្នានឹងគ្នា។ រីឯមិត្តភាពប្រភេទទីបីកឺជាមិត្តភាពដែលកើតមានឡើងពីការទទួល អោយស្នាក់់នៅដល់់អ្នកដែលមិនស្គាល់់មកពីទីឆ្ងាយ។ ជួនកាលគេបន្ថែមប្រភេទមិត្តភាពមួយទៀតជាមិត្តភាពទីបួនគឺ មិត្តភាពនៃសេចក្ដីស្រលាញ់់។

ប្រវត្ដិនៃការបង្កើតរដ្ឋធម្មនុញ្ញខ្មែរ

Friday, March 7, 2014




រដ្ឋធម្មនុញ្ញ គឺជា​ច្បាប់​កំពូល​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ រាល់​ច្បាប់​និង​ឯកសារ​គតិយុត្ត​ទាំងឡាយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​អនុលោម​ទៅ តាម​​រដ្ឋធម្មនុញ្ញ បើ​ពុំនោះសោត​ច្បាប់ និង​ឯកសារ​គតិយុត្ត​ទាំងនោះ​នឹង​អធម្មនុញ្ញភាព​។
រដ្ឋធម្មនុញ្ញ​កម្ពុជា​ត្រូវបាន​បង្កើត​ឡើង​ចាប់តាំងពី​ឆ្នាំ១៩៤៧​មក​ម្លេះ​ហើយ​ បើ​គិត​មកដល់​ពេល​បច្ចុប្បន្ន​នេះ​កម្ពុជា​បាន​បង្កើត​រដ្ឋធម្មនុញ្ញ​ដល់​ទៅ​៦​ដង​រួច​មក​ហើយ​។

អ្វីទៅជាអនុសប្បជញ្ញៈ?

អនុសប្បជញ្ញៈ​គឺជាផ្នែកមួយនៃការចងចាំ​របស់មនុស្សដែលបានស្ថិត​នៅស្រទាប់​បាត​នៃ​ខួរ​ក្បាល ដែលវាមានលក្ខណៈស្រពេចស្រពិល តែយើងអាចដឹងថាវាបានកើតឡើងចំពោះយើង នៅពេលដែលយើងបានជួប​និងព្រិត្តិការណ៍​នោះ​​ម្ដងទៀត។

ការកំណត់រចនាសម្ព័ន្ធនយោបាយ


អារីស្តូតបាន​កំណត់​នូវ​រចនា​សម្ព័ន្ធ​នយោបាយដែល​មាន​សម្បទាន​មាន​បី​ប្រភេទ​ដោយ​អាស្រ័យ នឹង​គុណ​ធម៌ហើយ​កំណត់ ទំរង់​នយោបាយ​ដែល​មិន​មាន​សម្បទាន ប្រភេទ​ទៀត ប្រភេទ​របប​នយោបាយ​មាន​សម្បទានតាម​ទស្សនៈ​អារីស្តូតគឺ​របប​រាជា​និយម (Monarchy) របប​អភិជនា​ធិបតេយ្យឬ​ពួក​វណ្ណៈ​ខ្ពស់ (Aristocracy) និង​មជ្ឈិម​វិថី​អធិប​តេយ្យ (Polity) 
 
ឧបត្ថមដោយ : ដុនបូស្កូកែប | ទំនាក់ទំនងសង្គមនិងសារពត៌មាន | មាស អនន្ន
រក្សាសិទ្ធ © 2011. ចែករំលែកសកម្មភាពសង្គម - រក្សាសិទ្ធគ្រប់បែបយ៉ាង
Proudly ផលិតដោយ ដុនបូស្កូកែប