ស្រលាញ់ជាតិ ស្រលាញ់ការសិក្សា បង្កើនសមត្ថភាពខ្លួនឯង

សូក្រាត

ទស្សនៈរបស់សូក្រាត (​៤៦៩-៣៩៩ មុន គ.ស.)ជីវប្រវត្តិរបស់សូក្រាត សូក្រាត  (SOCRATE) កើត​នៅ​ក្នុង​ឆ្នាំ ៤៦៩ មុន គ.ស.  ក្នុងតំបន់​អូឡាំ​ព្យ៉ាដ ទីក្រុង​អាតែន​នៃប្រទេស​ក្រិច​គឺ​កើត​​ក្រោយសង្រ្គាមនៅ​សាឡាមីន  ១០ ឆ្នាំ ។ ​ គាត់បាន​ទទួល​មរណកាលនៅឆ្នាំ ៣៩៩​ មុន គ.ស.  ក្នុងតំបន់អូឡាំព្យ៉ាដ ទីក្រុង​អាតែន ក្នុងជន្មាយុ ៧០ ឆ្នាំ ។សូក្រាត គឺជាទស្សនវិទូ​ម្នាក់​ដែល​ប្រកប​ដោយ​បញ្ញាវាងវៃ និងឈ្លាវឆ្លាត ព្រមទាំងមានជីវិតពោរ ពេញ ទៅដោយ​សីលធម៌ជាង​គេ​បំផុត ។ ឪពុកឈ្មោះ សូប្រូស៊ីន ដែលមានមុខរបរជាជាងចម្លាក់ថ្ម មា្តយ ឈ្មោះ ហ្វារ៉ាណែត មាន​មុខ​របរជាឆ្មប ។ ដូច្នេះហើយ បានជាសូក្រាតតែងនិ យាយថា «ម្តាយខ្ញុំជាឆ្មបសំរាលកូន ឯខ្ញុំ​ជាឆ្មបសំរាយគំនិត» ។លក្ខណៈទូទៅរបស់សូក្រាតលោកសូក្រាត ​​(៤៦៩-៣៩៩) ​មុន ​គ.ស. គាត់បានក្លាយជាអ្នកទស្សនវិជ្ជាម្នាក់ដែលសំខាន់ និង​ល្បី ល្បាញ នៅក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក​ ។​គាត់ត្រូវបានរដ្ឋាភិបាលក្រុងអាតែន ដែលគ្រង ប្រទេស​ខ្លួននា​ពេលនោះ ​​តាមរបបប្រជាធិបតេយ្យបែបផ្ទាល់បានចោទប្រកាន់គាត់ថា​​គាត់មិន បាន គោរព​ដល់​ព្រះ​របស់ទីក្រុង នាសម័យនោះ ហើយនឹងបានផ្សព្វផ្សាយនូវដំណឹងអកុសល ផ្សេងៗ​ទៀត​ហើយថែម​ទាំងបានបំផ្លាញដល់អនាគតរបស់យុវជន ​។ នៅពេលនោះ​រដ្ឋាភិបាល យល់ថា​​ផ្នែក​នយោបាយ​ពុំមានទោសកំហុសអ្វីទេ ​ចំណែកឯបញ្ហាសាសនាវិញ​​ស្ថិតក្រោម សមត្ថ កិច្ច របស់រដ្ឋ​​ ។​ លោកសូក្រាតបានបង្រៀនថា «នយោបាយគឺជាសិល្បៈដែលទាមទារឲ្យមាននូវ ចំណេះដឹង​ជា​មូល​ដ្ឋានដ៏ល្អ» ​។ទោះជាយ៉ាងណាក៏ដោយ ​ក្នុងចំណោមនោះ​ មានប្រជាជនភាគច្រើន​រាប់បញ្ចូល​ទាំងអ្នក នយោបាយនាសម័យនោះពុំមានចំណេះដឹងជាមូលដ្ឋានល្អនោះឡើយ​ ​ហើយជាហេតុ ធ្វើឲ្យពួក គេពុំអាច​ដោះស្រាយនូវបញ្ហានយោបាយបានល្អទេ​។ ទស្សនៈខាងលើនេះ​​វាប្រឆាំង​ទៅ​នឹង​គំនិត ​ប្រជាធិបតេយ្យរបស់អាតែន ដែលត្រូវការចាំបាច់នូវសំឡេង​មនុស្សគ្រប់រូប​ត្រាប់​តាម​មាត់​របស់​​ពួកគេដូច​ៗ​​ គ្នា​ ។​ ហើយនៅពេលនោះ​​សូក្រាត​​បានទាក់ទង នឹងពួកគណាធិបតេយ្យ ដែល​កាន់​អំណាចនៅក្រុងអាតែន​​​ក្នុងកំឡុងឆ្នាំ​ ៤១១ ​មុន ​គ.ស ​ហើយឆ្នាំ​ ​៤០៤-៤០៣ មុន ​គ.ស. ហើយ​កិច្ចការរបស់ពួកគណាធិតយ្យ (Oligarchy)​នេះ​ត្រូវបាពួក​រាជាធិបេតយ្យ (Monarchy) នា​ពេល​នោះ​​​គិតថាមានគ្រោះថ្នាក់បំផុត​ ។ ​មួយចំនួននៃពួកនេះ​​មានពីរបីនាក់​ធ្លាប់ជា អតីតក្លើ របស់គាត់​ពី​មុន​ ។ ​ទោះជាយ៉ាងណាក៏ដោយ ​សូក្រាតយល់ថា​​ ពលរដ្ឋទាំងអស់ ​ទោះជាក្នុង ករណីណាក៏ដោយ​​ ត្រូវ​តែ​គោរ​ពបង្គាប់របស់រដ្ឋហើយ​មិនអាចក្បត់​ងមនសិការនេះឡើយ ។ គាត់ បានប្រកែក​ដាច់​ខាត​ចំពោះ​ការជួយរូបគាត់ឲ្យរត់ចេញពីគុក​ ​។ ​ហេតុផល​ ៣ ​យ៉ាងដែលគាត់ បានផ្តល់គឺ៖​
១-កិច្ចការទំនាក់ទំនងរវាងរដ្ឋ​ ហើយនឹងពលរដ្ឋ​ គឺវាមិនដូចគ្នា​ទៅនឹងទំនាក់ទំនង រវាង ឪពុកម្តាយ​ហើយ​នឹងកូនទេ​ គឺថា​រដ្ឋជំពាក់គុណពលរដ្ឋ​ ព្រោះថាពលរដ្ឋ ​ជាឪពុកម្តាយរបស់រដ្ឋ ។​
២-ក្នុងនាមសូក្រាត​ ជាអ្នកគោរពច្បាប់​ម្នាក់​ ហើយគាត់ជាពលរដ្ឋអាតែន គាត់បាន ទទួល នូវការទំនុកបំ​រុងនានា​​ដើម្បី ទ្រទ្រង់ជិវិតរបស់គាត់​ ដូច្នេះគាត់បានចុះហត្ថលេខា ជាមួយអាតែន ថា ​គាត់ត្រូវតែគោរព​ច្បាប់​អាតែន ​។៣. ការរំលោភលើច្បាប់រដ្ឋហើយ ប្រសិនបើអ្នកគ្រប់គ្រងគិតថា ត្រឹមត្រូវនោះលទ្ធិផលបាន មក វិញគឺ​ប្រកបដោយគ្រោះថ្នាក់បំផុត​ ក្នុងការវិនិច្ឆ័យតាមគតិយុត្តបែបនេះ​.។លក្ខណៈសំខាន់ៗមួយចំនួនទៀតសូក្រាត​ ត្រូវបានជនជាតិក្រិចទាំងអស់ប្រសិទ្ធិនាមថាជាបិតាទស្សនៈវិជ្ជា​ និងជាបិតាវិទ្យាសា ស្រ្តនយោបាយ​។ប្រជាជនអាតែននាពេលនោះ​ ទទួលស្គាល់គាត់ថា ជាវាគ្មិន​​ពូកែនិយាយ​ពូកែ សួរ​ពូកែឆ្លើយ​ទីណាមានសូក្រាត​ ទីនោះមានមនុស្សរោម ជុំវិញ។ កិច្ចការរបស់គាត់គឺស្វែងរកការ ពិតមានសុភវិនិច្ឆ័យ សមហេតុផល​មានតំលៃ​ មានសុជីវធម៌​ សីលធម៌​ ដែលកត្តាទាំងនេះ​ជា លក្ខណៈរបស់រដ្ឋ​និងច្បាប់​ ។ ​បើមានការពិភក្សាស្តីអំពីសីលធម៌​នយោបាយ​ គាត់បានពន្យល់ ច្បាស់លាស់​និងមានលក្ខណៈនិយមន័យ​ ​។​ លោកបានលើកពីលក្ខណៈខុសគ្នា​រវាងសិទ្ធិពិត ​និង ច្បាប់រដ្ឋ ​ឃើញថា​ចំនុចទាំងពីរនេះ​មានប្រភពចេញអំពី​Intellect​or Reason ​ទាំងអស់ជាដំបូង​ ។គាត់បានព្យាយាមធ្វើការបកស្រាយ ឆ្លុះបញ្ចាំងពីការរៀបចំប្រមូល​ផ្តុំ នូវលក្ខណៈធម្មជាតិ​ Intellect​ដែលជាប្រភពមានសុជីវធម៌នៃនយោបាយ​ និងនៃបាតុភូត​​ផ្សេងៗ​របស់ច្បាប់​ ។ ​ដូច្នេះ គាត់បានចេញនូវសេចក្តីសន្និដ្ឋានថា ​​​​​​Intellect យុត្តិធម៌​ និងច្បាប់វាជាសទិសន័យនឹងគ្នា​ ។ ​សូ ក្រាត ជាមនុស្សម្នាក់​ដែលគោរពច្បាប់បំផុត ​​ព្រោះច្បាប់ជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប​​ ហើយ ពលរដ្ឋ​ត្រូវតែទទួលខុសត្រូវរាល់ទង្វើរបស់ខ្លួន​ ។​ម្យ៉ាងទៀត ​ការបង្ហាញឲ្យឃើញនូវភាពត្រឹមត្រូវ​មួយទៀត​ អំពីច្បាប់​ និងយុត្តិធម៌គុណធម៌​ព្រមទាំងអំពើល្អដែលផ្តល់ផលប្រយោជន៍ទាំងអស់នេះ អាចចាត់ទុក ក្នុងចង្កោមដែលមានមូលដ្ឋានពីចំណេះដឹង​ និងការអប់រំល្អ​ ។​ទស្សនៈខុសគ្នា​អំពីសុជីវធម៌​ច្បាប់​នយោបាយ ​ហើយនឹងការអនុវត្តន៍ជាក់ស្តែង​របស់ រដ្ឋាភិ បាល ហើយមិនមែននៅតែក្នុងរបបប្រជាធិបតេយ្យ (Democracy) ប៉ុណ្ណោះទេ ​សូម្បីតែនៅក្នុង របបគណា​ធិបតេយ្យ​(Oligarchy) ​របបទុជនាធិបតេយ្យ (Tyranny) អភិជនាធិបតេយ្យ​​ (Aristocracy)​ ផងដែរ ​។​សូក្រាត បានតិះទៀន នូវរាល់កំហុសទាំងឡាយរបស់រដ្ឋ​ដែលគ្មាន ភាព សច្ចៈ​​បង្ហាញពីហេតុផលឲ្យបានច្បាស់លាស់ឡើយ​ ។​ ចំណេកឯទស្សនៈទ្រឹស្តី​នយោបាយវិញ​ការបកស្រាយរបស់សូក្រាត​ពុំមានលក្ខណៈដូចទៅ​ នឹងការបកស្រាយរបស់អ្នក​បា្រជ្ញដទៃឡើយ​ ។​​​ រដ្ឋដែលរីកចម្រើន ​គឺដោយសារច្បាប់ដឹកនាំ​ ។​គាត់បានឲ្យតំលៃយ៉ាងខ្លាំងរបស់ពួក​អភិជនា ធិបតេយ្យ​ (Aristocracy) ហើយបដិសេធនូវការដឹកនាំ បែបប្រជាធិបតេយ្យជ្រុល ដែលជាកត្តាធ្វើ ឲ្យ ប្រទេសជាតិជួបនូវវិបត្តិ ជាច្រើនរហូតរលាយដល់រដ្ឋាភិបាលនោះតែម្តង។ សូក្រាតឃើញភាពអសមត្ថភាពរបស់មេដឹកនាំប្រជាធិបតេយ្យ​នាសម័យនោះ​។​អ្នកដឹក នាំត្រូវ តែមាននូវចំណេះដឹង​យល់ដឹងច្រើន​ ហើយការទាមទារនេះ គឺគំនិតចំបងរបស់សូក្រាត ស្តីអំពី សុភវិនិច្ឆ័យរបស់រដ្ឋាភិបាល​និងសិទ្ធិ ជាកត្តាចាំបាច់ដំបូង​ដែលមានការពាក់ព័ន្ធ ចាំបាច់ទៅគ្រប់ ទម្រង់​គ្រប់គ្រងនយោបាយទាំងអស់ ស្តេចទាំងឡាយ​និងអ្នកដឹកនាំទាំងឡាយ ​ត្រូវមានលក្ខណៈ ចាំបាច់ជាច្រើនដូចខាងលើ​មិនមែនសំដៅទៅលើតែ​មនុស្សពាក់ម្កុដនិង គ្រឿងអលង្ការពេញខ្លួន ឬមិនមែនសំដៅទៅលើ តែមនុស្សដែលគេជ្រើស​រើស ដោយសារមានទ្រព្យសម្បត្តិច្រើន ​ឬ​ប្ញកពាខ្ពស់សមរម្យ​ ឬមិនមែនសំដៅទៅលើមនុស្ស ដែលបាន អំណាចដោយសារកម្លាំងអាវុធ​និងអំពើហិង្សា​ពូកែភូតភរនោះទេ ​ក៏ប៉ុន្តែចាំបាច់ត្រូវការអ្នកមានសមត្ថភាដឹកនាំ​និងគ្រប់គ្រង​ ។ការតិះទៀនគំនិត​នយោបាយស្តីអំពីចំណេះដឹង ក្នុងការដឹកនាំដែលត្រូវមាន នោះ​បានងាក ចេញឆ្ងាយអំពីគោលការណ៍នានា របស់ប្រជាធិបតេយ្យ​ ពួកគហបតី​របស់ពួកអេលីត​​ និងរបស់ ពួក ផ្តាច់ការ​ ។ ​សូក្រាតតិះទៀន​របបផ្តាច់ការខ្លាំងជាងគេបំផុត​ ។ ក្នុងគំរោងនៃគំនិតនយោបាយរបស់សូក្រាតបានបង្ហាញនូវភាពមានសមត្ថភាពក្នុងការ ដឹកនាំ ​ចេះវិធីសាស្រ្ត​ និងចំណេះដឹង ​ដែលចាំបាច់សម្រាប់ដឹកនាំ​ ពោលគឺគោលការណ៍សំខាន់ៗ ​​ទាំង អស់នៃសមត្ថភាព នៃការគ្រប់គ្រង​មិនតែប៉ុណ្ណោះ ​នៅក្នុងគំរោងគំនិតនយោបាយ​ បានព្យា យាមពន្យល់ទ្រឹស្តីខ្លះ​ និងបង្កើតនូវមូលដ្ឋាន នៃសុជីវវិនិច្ឆ័យ​ ហើយនឹងខ្លឹមសាររបស់រដ្ឋ​ ។ ដោយ មានជំនឿជឿជាក់លើគំនិត​ និងចំណេះដឹងរបស់ខ្លួន​ ​ស្គាល់ច្បាស់ថាអ្វីជាយុត្តិធម៌​ជាច្បាប់ ​ហើយ នឹងធ្វើជាគំនិត​សុភវិនិច្ឆ័យ ​ក្នុងការដឹកនាំគ្រប់គ្រង ​ចំណែកសូក្រាត​ ជាច្រើនលើក​ច្រើនសារ ​ធ្លាប់ បានប្រឈមមុខគ្នា ជាមួយរដ្ឋអំណាច(ដូចរដ្ឋអំណាចប្រជាធិបតេយ្យ បែបផ្ទាល់​ និងរដ្ឋអំណាច ផ្តាច់ការ) ក្នុងគោលបំណងព្យាយាមបញ្ចូល នូវឥទ្ធិពល​ទៅលើគូបដិបក្ស ​និងបញ្ចូលនូវនយោ បាយ​តិះទៀន ដ៏ល្បីល្បាញរបស់គាត់​​ ។​ ក៏ប៉ុន្តែ​​ចុងបញ្ចប់​សូក្រាត​ត្រូវតែផឹកថ្នាំពិស​ ។​ ការកាត់ ទោសសូក្រាត​ ដោយមេដឹកនាំក្រុងអាតែន​ដែលកាន់របបប្រជាធិបតេយ្យ​បានចោទប្រកាន់ ថា​គាត់មិនជឿព្រះ​ មិនគោរពច្បាប់ ​​និងបំផ្លាញអនាគតយុវជន ​។ ​ការកាត់ទោស ប្រហារជីវិត ពុំបាន ធ្វើឲ្យសូក្រាតតក់ស្លុតឡើយ ​ផ្ទុយទៅវិញ​ គាត់នៅតែមានជំនឿទៅលើគោលការណ៍របស់គាត់​ មិនរំលោភច្បាប់​ មិនធ្វើអ្វីដែល​ឆ្លើយតប​នឹងភាពគ្មានយុត្តិធម៌​ដោយអំពើអយុត្តិធម៌ឡើយ ​ហើយ គាត់បានបដិសេធ ចំពោះការជួយគាត់ឲ្យរត់ចេញពីគុក​ ។មរណៈភាពរបស់សូក្រាត​​បានលេច ឡើងនូវចំណោទ​ជាច្រើនរាប់មិនអស់ ស្តីអំពីការគំរាម គំហែងដល់បញ្ញាវន្ត​ ដែលកំពុងតែចូលរួមក្នុងកិច្ចការនយោបាយ​​ ។​​ ទ្រឹស្តីរបស់សូក្រាត​ ជិវិត របស់ គាត់​និងមរណៈភាពរបស់គាត់​បានធ្វើឲ្យមានការចាប់អារម្មណ៍​ជាខ្លាំងផងដែរ​ មកលើអ្នក បា្រជ្ញ ដែលទទួលស្គាល់ស្នាដៃ​និងគំនិតរបស់គាត់​ជំនាន់ក្រោយ​ៗ​ ថែមទាំងបាន ជះឥទ្ធិពល យ៉ាងខ្លាំង ទៅលើទំព័រប្រវត្តិទស្សនវិជ្ជា ​និងគំនិតនយោបាយ​ ។​ ឥទ្ធិពល​សូក្រាត​បានសម្តែង ឡើង នូវជ័យជំនះដ៏ធំធេងរបស់គាត់​ ក៏ដូចជារបស់ប្រជាជន​ក្រិចទាំងមូល ​​ស្តីអំពីគំនិតនយោ បាយ​ និងច្បាប់​ ដូចជាទស្សនៈនយោបាយរបស់ ​ផ្លាតូ ​ហើយនឹងនយោបាយ​វិទ្យា    របស់លោក ​អារីស្តូត​​ ៕វិធីសាស្រ្តបង្រៀនរបស់សូក្រាតhttp://4.bp.blogspot.com/-tgBVVs2W2v4 /UKT-RqLTbKI/AAAAAAAAAS8/u4MOBTi9Hak/s640/socrates.jpgសូក្រាត ​មានវិធីបង្រៀនពីរយ៉ាង​គឺ សិល្បៈបង្កើតគំនិត​ និងការចំអក ​។​ សូក្រាត ប្រើវិធីបង្កើត គំនិត ចំពោះមនុស្សសាមញ្ញ​ ដែលមិនចេះអួតអាង​ ហើយដឹងថាខ្លួនគ្មាន​ចេះអ្វីសោះ​ ។ ​សូក្រាត ​ប្រើវិធីចំអកចំពោះពួកសូហ្វីស​ (ពួកទស្សនវិជ្ជាមួយក្រុម​​ដែលប្រឆាំងនឹងទស្សនវិជ្ជារបស់ សូក្រា ត​) ពួកនេះ​អួតអាងមានជំនឿថា​ ខ្លួនមានចំណេះជាសកល​​ ។​ ឃ្លាចំបងរបស់សូក្រាត​ស្តីពីទស្សន វិជ្ជាគឺ ​«ខ្ញុំដឹងតែមួយមុខគត់​ គឺគ្មានចេះអ្វីសោះ​» ​‌ ៕ទស្សនវិជ្ជារបស់សូក្រាត-ត្រូវយល់ពីដំណើរប្រព្រឹត្តទៅនៃធម្មជាតិ​ ។-ត្រូវយល់អ្វីដែលនៅជិតយើង​មុននឹងយល់អ្វីដែលនៅឆ្ងាយពីយើង‌‍‌‌‌‌‌‌។ -ត្រូវស្គាល់ខ្លួនឯងដោយខ្លួនឯង​​‌។-ត្រូវដុះខាត់ព្រលឹង(ចិត្ត)​ ឲ្យបានប្រសើរជាងដុះខាត់សរីរៈ‌​‌។-ត្រូវនិយមប្រើពាក្យថា​ «ខ្ញុំមិនចេះអ្វីសោះ»​‌។-ត្រូវជជែកគ្នា‌‌ដើម្បីរកការពិត​ព្រោះការជជែក‌‌​ ជាវិធីបង្កើតគំនិត​‌។-លទ្ធផលដែលល្អ‌‌‌‌‌‌‌‌‌‌​ ជាលទ្ធផលដែលបានទទួលការរិះគន់រួចហើយ​‌។សូក្រាតពោលថា‌​ «ពុំមានអ្នកណាម្នាក់​ កាចដោយចេតនាទេ​។ ​មនុស្សម្នាក់ៗ‌សុទ្ធតែមានបំណ ងល្អ​ តែបើប្រែជាអាក្រក់វិញ​ គឺពិតជាមានបុព្វហេតុ​ ដូចជាបុព្វហេតុផ្ទាល់ខ្លួន ឬក្រៅខ្លួន» ‌តែ ចំពោះបា្លតុងវិញ​យល់ថា​ «មនុស្សកើតមកមានអាកប្បកិរិយាខុសៗ គ្នា​ ខ្លះល្អ ​ខ្លះអាក្រក់ ​ ខ្លះ ស្លូត ​ខ្លះកាច​តាមនិស័យពីធម្មជាតិ»​ ។ ក្នុងតំលៃសីលធម៌​ សូក្រាត ចេញមុខប្រឆាំង នឹងពួក សូហ្វីសជាពួកពូកែអួត ដែលចូលចិត្ត​យកពាក្យសំដី​ទៅប្រើផ្លូវខុស ​ហើយធ្វើអាកប្បកិរិយា​ដូចជា អ្នកចេះដឹងច្រើន​។សូក្រាតជាមនុស្សថ្មី ចំឡែកដែលបានក្លាយជា ទស្សនវិទូគំរូមួយរូប សម្រាប់មនុស្សជំនាន់ ក្រោយ​ ។ គេតែងនិយាយថា ​ «សូក្រាត ជាមនុស្សនៃក្រុងអាតែន​ ដែលមានរូបអាក្រក់​​ ហើយល្អ ជាងគេបំផុត»​ ៕

0 comments:

Speak up your mind

Tell us what you're thinking... !

 
ឧបត្ថមដោយ : ដុនបូស្កូកែប | ទំនាក់ទំនងសង្គមនិងសារពត៌មាន | មាស អនន្ន
រក្សាសិទ្ធ © 2011. ចែករំលែកសកម្មភាពសង្គម - រក្សាសិទ្ធគ្រប់បែបយ៉ាង
Proudly ផលិតដោយ ដុនបូស្កូកែប